ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សម្តេចប្រធានរដ្ឋសភា យកឱកាសនៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ជួបសំណេះសំណាលនិងចែកអំណោយជូនពលរដ្ឋភៀសសឹក ស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប..

សម្តេចប្រធានរដ្ឋសភា យកឱកាសនៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ជួបសំណេះសំណាលនិងចែកអំណោយជូនពលរដ្ឋភៀសសឹក ស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប..

ឆ្លៀតក្នុងឱកាសនៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជំរំបណ្តោះអាសន្ន នៅវត្តបូណ៌ខ្នាតេជោ ស្ថិតនៅឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និង វត្តសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
នៅក្នុងឱកាសជួបសំណេះសំណាលនេះ សម្តេចប្រធានរដ្ឋសភា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងទឹកចិត្តអាណិតស្រឡាញ់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំពោះបងប្អូន ក្មួយៗ ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងជំរំជនភៀសសឹក។
សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងសេចក្តីស្រលាញ់ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋជាខ្លាំង។ សម្តេចយល់ច្បាស់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ ជាពិសេស ស្ត្រី ក្មេងស្រី និងជនចាស់ជរា ដែលត្រូវឃ្លាតចាកឆ្ងាយពីផ្ទះសម្បែង ដែលធ្លាប់រស់នៅប្រកបដោយភាពសុខសាន្ត ហើយត្រូវមករស់នៅក្នុងជំរំប្រមូលផ្តុំបែបនេះ។ ទោះបីមានការថែទាំ ការធានាសុវត្ថិភាព និងការផ្តល់សេវាសំខាន់ៗក៏ដោយ ក៏មិនស្រួលដូចការរស់នៅក្នុងផ្ទះរបស់ខ្លួនឡើយ។ ដូចពាក្យចាស់ពោលថា«គ្មានកន្លែងណា ប្រសើរជាងផ្ទះយើងឡើយ»។
រាជរដ្ឋាភិបាល កំពុងខិតខំគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ប៉ុន្តែពេលនេះ មិនទាន់អាចវិលត្រឡប់ទៅបានទេ ដោយសារហេតុផល អសន្តិសុខ និងសុវត្ថិភាព។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែគិតគូរពីសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព។
ក្នុងកាលៈទេសៈដ៏លំបាកនេះ សម្តេចបានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់ សូមបន្តអត់ធ្មត់ និងស៊ូទ្រាំមួយរយៈពេលទៀត រង់ចាំរហូតដល់ស្ថានភាពមានប្រក្រតីភាពឡើងវិញ ពេលនោះបងប្អូនអាចត្រឡប់ទៅភូមិស្ថានរបស់ខ្លួនវិញបាន។ សូមថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អជាប់ជាប្រចាំ ។ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល បិតាសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ព្រោះលោកមិនដែលទុកចោលប្រជាពលរដ្ឋម្តងណានោះឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com