ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ព្រះរាជអាជ្ញា សម្រេចោទប្រកាន់នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាបចំនួន៣បទល្មើសពាក់ព័ន្ធប៉ុនប៉ងសម្លាប់និងវ៉ៃមនុស្សស្រី.!!!

ខេត្តសៀមរាប៖ ក្រោយល្បីល្បាញពេញបណ្ដាញសង្គម ករណីជនជាប់ចោទ ឈ្មោះសោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប”ជេរប្រមាថ.វ៉ៃស្ដ្រីភេទទន់ខ្សោយ និងបើករថយន្ត ទំនើប ប៉ុនប៉ងបុកសម្លាប់ ស្ដ្រីរងគ្រោះទាំងយប់”នោះមក!។

ឥឡូវៈ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់ជនជាប់ចោទឈ្មោះសោម សមស័ក្តិ ចំនួន៣បទល្មើ នឹងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តទៀតផង!។

នេះបើយោងតាមការបញ្ជាក់ពីលោកស្រី សាត ធីតា ព្រះរាជអាជ្ញារងខេត្តសៀមរាប និងជាអ្នកនាំពាក្យ បានថ្លែងប្រាប់«ក្រុមសារព័ត៌មាន យើងអោយដឹងថា»នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។

លោកស្រី សាត ធីតា បញ្ជាក់ថាៈជនត្រូវចោទឈ្មោះ សោម សមស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ ពីបទៈ«ជេរប្រមាថ បទៈហិង្សាដោយចេតនា និងបទៈ ប៉ុនប៉ងមនុស្សឃាត»។

បច្ចុប្បន្នៈសំណុំរឿងជនជាប់ចោទឈ្មោះ សោម សមស័ក្តិ កំពុងស្ថិតក្នុងការអនុវត្តនីតិវិធីរបស់ចៅក្រមស៊ើបសួរ។

ចំណែកជនត្រូវចោទឈ្មោះ សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ក៏មិនអាចសុំការបកស្រាយបានដែរ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល។


ករណីហិង្សានេះ បានកើតឡើង កាលពីយប់ទី១៤ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុច”ផ្សារទំនើបអាស៊ី”ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ខណៈជនបង្កត្រូវបានគេស្គាល់ថាៈជាលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប រីឯជនរងគ្រោះជាមនុស្សស្រី។

យោងពាក្យបណ្ដឹងដាក់ចូល ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

បានឱ្យដឹងថាៈ ជនរងគ្រោះឈ្មោះ ផាត់ សុជឿន ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

ជនរងគ្រោះបានអះអាងថាៈ ជនជាប់ចោទឈ្មោះសោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ។

ពិតជាបានប្រើអំពើហិង្សាលើរូបនាងប្រាកដមែន.ដោយវ៉ៃនាងចំនួន១ដៃ ច្រាននាង បណ្ដាលឱ្យដួលលើផ្លូវ រួចបើករថយន្តរបស់ខ្លួនម៉ាក RENG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ BU.0009 គេចខ្លួនបាត់។

មួយសន្ទុះក្រោយមកជនជាប់ចោទឈ្មោះ សោម សមស័ក្តិ បានបើករថយន្តមកវិញ ក្នុងបំណងបុកសម្លាប់នាង តែត្រូវនាងគេចផុត!។

បណ្ដាលឱ្យរថយន្តជនជាប់ចោទឈ្មោះសោម សមស័ក្តិ ជ្រុលបុកម៉ូតូសមត្ថកិច្ច ដែលកំពុងចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ បន្ទាប់មកទៀតជនជាប់ចោទឈ្មោះ សោម សមស័ក្តិ បានបើករថយន្តរត់គេចបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង នៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តសៀមរាបតែម្ដងទៅ។

បន្ទាប់ពីបានទទួលបណ្ដឹង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

សេចក្ដីរាយការណ៍បានឱ្យដឹងថាៈ រហូតមកទល់និងពេលនេះ តុលាការខេត្តសៀមរាប បានកោះហៅជនជាប់ចោទឈ្មោះសោម សមស័ក្តិ ឱ្យចូលបំភ្លឺចំនួន២លើកហើយ តែលោកមិនចូលបំភ្លឺឡើយ!។

ទោះយ៉ាងណាក្ដី ជនរងគ្រោះឈ្មោះ ផាត់ សុជឿន សូមស្នើយ៉ាងទទូចដល់ស្ថាប័នតុលាការខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប ក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ រកយុត្តិធម៌ដល់រូបគាត់ដោយក្ដីអនុគ្រោះ ក្នុងនាមជាស្ត្រីភេទទន់ខ្សោយ បែរជារងនូវ អំពើហិង្សាពីសំណាក់មន្ត្រីមានអំណាចនៅក្នុងខេត្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com