ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ត្រីជំនាញ សិក្សាដើម្បីសាងសង់អគារសាលាបឋមសិក្សា ព្រែកតាពៅ ចំនួន ១ខ្នង បន្ទាប់ពីពិនិត្យឃើញអាគារចាស់មានសភាពចាស់ទ្រុឌទ្រោម..

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ត្រីជំនាញ សិក្សាដើម្បីសាងសង់អគារសាលាបឋមសិក្សា ព្រែកតាពៅ ចំនួន ១ខ្នង បន្ទាប់ពីពិនិត្យឃើញអាគារចាស់មានសភាពចាស់ទ្រុឌទ្រោម..

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ត្រីជំនាញ សិក្សាដើម្បីសាងសង់អគារសាលាបឋមសិក្សា ព្រែកតាពៅ ចំនួន ១ខ្នង បន្ទាប់ពីពិនិត្យឃើញអាគារចាស់មានសភាពចាស់ទ្រុឌទ្រោម ដែលមិនអាចធានាបាននូវការប្រើប្រាស់យូរអង្វែង ពិសេសអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយដល់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅទីនោះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែងអគារសិក្សា ១ខ្នង ក្នុងសាលាបឋមសិក្សា ព្រែកតាពៅ ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ បន្ទាប់ពីទទួលបានសំណើរ និងសំណូមពររបស់លោកនាយកសាលា ស្នើសុំអគារសិក្សាថ្មី ព្រោះអាគារសិក្សាសព្វថ្ងៃ មានសភាពចាស់ទ្រុឌទ្រោម សាងសង់តាំងពីឆ្នាំ១៩៧៩ ដែលប្រឈមនឹងហានិភ័យ បង្កគ្រោះថ្នាក់ដល់សិស្សានុសិស្សពេលកំពុងសិក្សា ដូច្នេះទើបឯកឧត្តម បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែង ឃើញថាអគារនេះមានសភាពចាស់ទ្រុឌទ្រោម ប្រេះតាមជញ្ជាំង សសរប្រេះចេញដែក មិនអាចឱ្យសិស្សានុសិស្សបន្តការសិក្សានៅទីនេះបានយូរតទៅទៀតឡើយ។ ដូច្នេះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញបច្ចេកទេស ចុះធ្វើការសិក្សា និងលើកគម្រោងដើម្បីសាងសង់អគារសិក្សាថ្មី ជំនួសអគារចាស់ទ្រុឌទ្រោមនេះនាពេលខាងមុខ ដើម្បីសម្រួលដល់ការសិក្សារៀនសូត្ររបស់ កុមារា កុមារី នៅសាលាបឋមសិក្សា ព្រែកតាពៅ នេះបន្តទៅទៀត។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានបន្តចុះពិនិត្យករណីបាក់ស្រុតផ្លូវនៅបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ និងបានណែនាំដល់មន្ទីរជំនាញ ចុះសិក្សាដើម្បីដោះស្រាយធ្វើយ៉ាងណាឲ្យផ្លូវនេះអាចធ្វើដំណើរបាននាពេលខាងមុខ និងទប់ស្កាត់ការបាក់ស្រុតច្រាំងបន្ថែមទៀតផងដែរ។

???? ????Join Chanel ដើម្បីទទួលបានព័ត៌មានថ្មីៗពី គេហទំព័រ ពន្លឺតាខ្មៅ ???? https://t.me/punleutakhmao

???? Facebook https://www.facebook.com/share/16RwnNjMUU/

????tiktok.https://www.tiktok.com/@mesa.pam?_r=1&_t=ZS-91esrZK3V27 tiktok.com/@mesa.pam

????????https://youtube.com/@mesapam?si=CmlNhCz5OjWCxdCM

???????????? http://punleutakhmaohotnews.com.kh/
ទំនាក់ទំនងការផ្សព្វផ្សាយ 077 530 503

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com