ពលរដ្ឋដែរមានអាសយដ្ឋាននៅក្រុងតាខ្មៅគ្រប់អាយុ១៥ឆ្នាំ ឬ មានអត្តសញ្ញាណប័ណ្ណ បាត់ បាក់ ខូច និង ហួសសុពលភាព អាចអញ្ជើញមកស្នើថតនៅ អធិការដ្ឋានគរបាលក្រុងតាខ្មៅ
អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្រុមការងារផ្នែកអត្តសញ្ញាណកម្មក្រុងតាខ្មៅ បានទទួលបំពេញសំណុំបែបបទ ថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ នៅ (អធិការដ្ឋាននគរបាលក្រុងតាខ្មៅ) បន្ទប់ផ្នែកអត្តសញ្ញាណកម្ម ជាន់ទី១ ។
*បញ្ជាក់ មុនអស់សុពលភាព រយៈពេលតិចជាង១៨០ថ្ងៃ ឬ ៦ខែ អាចអញ្ជើញមកស្នើរថតថ្មីដើម្បីបន្តរសុពលភាពបានហើយ ។
*បញ្ជាក់បន្ថែម: ផ្មែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បំរើសេវាសាធារណៈថតជូនរៀងរាល់ថ្ងៃ ។
ផ្នែកអត្តសញ្ញាណកម្ម: ☎️010 511 886
☎️066 644 966






