ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦..

រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦..

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះ និងផ្តល់ឱកាសជូនដល់មន្ត្រីពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ បានចែករំលែកនូវមេរៀនបទពិសោធន៍ ក្នុងអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងអង្គភាពរបស់ខ្លួន និងទិសដៅបន្តនិរន្តរភាព លើការអនុវត្តការងារគណនេយ្យភាពសង្គមទៅថ្ងៃអនាគត់កាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា ការអនុវត្តការងារគណនេយ្យភាពសង្គម ជាធាតុផ្សំមួយនៃដំណើរការកិច្ចអភិវឌ្ឍន៍ប្រទេសជាតិដែលធ្វើឱ្យមូលដ្ឋានខេត្តកណ្តាល មានចក្ខុវិស័យ និងទិសដៅច្បាស់លាស់ ប្រៀបបីដូចជាកញ្ចក់ឆ្លុះបញ្ចាំងរវាងគ្នានិងគ្នា តាមរយៈផ្នែកផ្គត់ផ្គង់(អ្នកផ្តល់សេវា) និងផ្នែកតម្រូវការ(អ្នកទទួលសេវា) បានជួបពិគ្រោះយោបល់ មានការស្រាយបំភ្លឺ និងមានការឆ្លើយតប សំដៅរួមគ្នាធ្វើការដោះស្រាយ។

ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា ការអនុវត្តគណនេយ្យភាពសង្គមនៅរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា បានចូលរួមអនុវត្ត ក្នុងការផ្តល់សេវាបានរហ័ស និងមានប្រសិទ្ធិភាពជូនដល់ប្រជាពលរដ្ឋ តាមរយៈឥរិយាបថជាវិជ្ជមានប្រកបដោយវិជ្ជាជីវៈ ហើយចំណេះដឹងប្រជាពលរដ្ឋក៏ត្រូវបានលើកកម្ពស់ និងការចូលរួមពីសាធារណជន ក៏កាន់តែមានភាពសកម្ម ក្នុងដំណើរការអភិវឌ្ឍនៅតាមមូលដ្ឋានផងដែរ។

នាឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញ ដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាព ព្រមទាំងក្រុមការងារគណនេយ្យភាពសង្គមទាំងអស់ ត្រូវខិតខំធ្វើការ និងផ្តល់កិច្ចសហការ រវាងគ្នានិងគ្នាឱ្យកាន់តែល្អប្រសើរ ពីព្រោះការអនុវត្តការងារគណនេយ្យភាពសង្គមនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះខេត្តកណ្តាល មានអង្គភាពគោលដៅអនុវត្តគម្រោងកម្មវិធីគណនេយ្យភាពសង្គម នៅតាមរដ្ឋបាលឃុំ-សង្កាត់ទាំង១២៧ នៅសាលាបឋមសិក្សាមានចំនួន ៣៦៥សាលា និងនៅតាមមណ្ឌលសុខភាពមានចំនួន ១១០ និងបានអនុវត្តនៅតាមរដ្ឋបាលក្រុង-ស្រុកទាំង១៣ ក្នុងខេត្តកណ្ដាល។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com