ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦..

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦..

ខេត្តកណ្តាល៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ក្រោមអធិបតី ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម កែវ អូម៉ាលីស្ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាអនុវត្តការងារឆ្នាំ២០២៥ សម្រេចបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានដាក់ចេញនូវយន្តការចាំបាច់មួយចំនួន ដើម្បីដោះស្រាយ និងកំណត់សកម្មភាពជាអាទិភាពសម្រាប់ទិសដៅឆ្នាំ២០២៦ សំដៅលើកកម្ពស់ និងពង្រឹងគាំទ្រលើវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួង «មានហូប មានបាន មានប្រើ និងមានរហូត» ដោយមន្ទីរកសិកម្ម រុក្ខាងប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តខិតខំផ្សព្វផ្សាយ និងផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមមាន់ស្រែ ការដាំបន្លែសុវត្ថិភាព និងស្រូវជាដើមជូនប្រជាកសិករឱ្យបានកាន់តែផុលផុស។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់មន្ត្រីកសិកម្មក្នុងខេត្តទាំងអស់ត្រូវខិតខំស្រាវជ្រាវបង្កើនសមត្ថភាពខ្លួនក្នុងការធ្វើកសិកម្មផ្ទាល់ខ្លួនឱ្យមានភាពទំនើប ដើម្បីគឺជាគំរូដល់ប្រជាកសិករដ៏ទៃទៀត ប្រែក្លាយកសិកម្មធម្មតា ទៅជាកសិកម្មទំនើបទាន់សម័យក្នុងឆ្នាំ ២០២៦ ត្រូវខិតខំប្រែក្លាយខ្លួនទៅជាមន្ត្រីជំនាញខ្ពស់ តាមរយៈការធ្វើបង្ហាញអំពីបច្ចេកទេសកសិកម្ម ជូនដល់ប្រជាកសិករនៅមូលដ្ឋានអនុវត្តតាម សំដៅបង្កើនទិន្នផលរបស់ពួកគាត់។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានជំរុញដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវត្រៀមជួយសង្គ្រោះបញ្ហាផ្សេងៗដែលប៉ះពាល់ដល់ផលដំណាំរបស់ប្រជាកសិករ ជាពិសេសកត្តាសត្វល្អិតចង្រៃ ត្រូវធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាកសិករ មិនត្រូវធ្វើស្រូវប្រាំងលើសផែនការដែលបានកំណត់ទេ ព្រោះអាចប្រឈមនឹងបញ្ហាកង្វះទឹកស្រោចស្រព ដែលយើងតែងតែជួបប្រទះរៀងរាល់ឆ្នាំ។ ទាក់ទងនឹងការងារផលិតកម្ម និងពិពិធកម្មកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីការប្រើប្រាស់បច្ចេកទេសឱ្យទៅតាមផែនការយុទ្ធសាស្ត្ររបស់មន្ទីរ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករក្នុងខេត្តកណ្តាលទាំងមូល ពឹងផ្អែកទៅលើមុខរបរកសិកម្មប្រមាណ ៤៥% ហើយការធ្វើស្រែចំការត្រូវបាននិងកំពុង បញ្ជ្រាបចូលនូវលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រជឿនលឿន ដើម្បីបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយហានិភ័យទាំងឡាយ ដែលកសិករបាននឹងកំពុងជួបប្រទះ លើវិស័យកសិកម្ម ដូចជាផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ សត្វល្អិត និងជំងឺផ្សេងៗផងដែរ។

លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ផលិតកម្មបន្លែអនុវត្តបាន ១០.៧៣០ហិចតា បរិមាណផល ១៨៥.២២២តោន គិតជាមធ្យម ៥០៧តោន/ថ្ងៃ។ សហគមន៍កសិកម្មចំនួន ២៦ ក្នុងនោះមានជាសហគមន៍កសិកម្មទំនើបបាននឹងកំពុងផលិត និងធ្វើអាជីវកម្មបន្លែសុវត្ថិភាព។ ចំពោះការងារបង្កបង្កើនផលស្រូវ ២០២៥-២០២៦៖ ស្រូវរដូវវស្សា
ផែនការ ៣២.៥០០ ហិកតា អនុវត្តន៍បាន៤០.៥៩៩ហិកតា ស្មើ១២៤.៩២% ច្រើនជាងឆ្នាំមុន៣២៧ហិកតា ប្រមូលផលបាន៣៩.២៩៦ហិកតា (ខូចខាតអស់៤៧៥ ហិកតា ជំនន់ទឹកភ្លៀង) បរិមាណផលទទួលបាន១៥២.៥២៥តោន ទិន្នផលជាមធ្យម៣.៨៨១ តោន/ហិកតា។ សម្រាប់ស្រូវប្រាំង ផែនការ៥០.៣០០ហិកតា អនុវត្តបាន៤១.៦៤០ហិកតា =៨២.៧៨% យឺតជាងឆ្នាំមុន ៨៤៥៩ហិកតា អថេរេកស្រូវ(ស្រូវសល់លើសតំរូវការ) ៦១.៨១៨តោន គិតជាអង្ករ ៣៩.៥៦៤ តោន ឆ្នាំមុន អថេរេកស្រូវ ៧៣.៥០០តោន គិតជាអង្ករ ៤៧.០៤០ តោន។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com