ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការចង្វាក់ផលិតកម្ម ផលិតសំបកកង់រថយន្តរបស់រោងចក្រ Wanli Tire Co., Ltd..

ពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការចង្វាក់ផលិតកម្ម ផលិតសំបកកង់រថយន្តរបស់រោងចក្រ Wanli Tire Co., Ltd..

 

នាថ្ងៃចន្ទ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការចង្វាក់ផលិតកម្ម ផលិតសំបកកង់រថយន្តរបស់រោងចក្រ Wanli Tire Co., Ltd ផលិតសំបកកង់រថយន្តរបស់រោងចក្រ Wanli Tire Co., Ltd ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ឃុំព្រៃគគីរ ស្រុកចន្រ្ទា ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តមអគ្គលេខានៃអគ្គលេខាធិការរដ្ឋាន ក.អ.ក. ឯកឧត្តរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Industrial Investment Holding Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Wanill Tire Co., Ltd ព្រមទាំងឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបទៀត។

លោកអភិបាលរងខេត្តបានថ្លែងថា ក្នុងនាមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត សូមសម្តែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញ ជាអធិបតីក្នុងពិធីនេះ នេះជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការផ្តល់ តម្លៃ និងការគាំទ្រខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលចំពោះការវិនិយោគរបស់វិស័យឯកជន ហើយ វត្តមានរបស់រោងចក្រផលិតសំបកកង់រថយន្ត Wanli Tire ដែលបានសម្ពោធដាក់ឱ្យដំណើការជាផ្លូវ ការចង្វាក់ផលិតកម្មនាថ្ងៃនេះ គឺជាសក្ខីភាពសរបញ្ជាក់ឲ្យឃើញពីមនុញ្ញផលដ៏ថ្លៃថ្លា ដែលកើត ចេញពីចំណងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ។

លោកភិបាលរងបន្តថា ខេត្តស្វាយជាខេត្តមួយដែលទទួលបានផលវិជ្ជមានច្រើនពីបណ្តាដៃគូវិនិយោគនានា ដែលបានមកបណ្តាក់ទុនវិនិយោគក្នុងខេត្ត ពិសេសគឺមកពីប្រទេសចិន ហើយក្នុងនាមអាជ្ញាធរខេត្ត សូមសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន Wanli Tire ដែលបានសម្រេចចិត្តជ្រើសរើសខេត្តស្វាយរៀង សម្រាប់ការបណ្តាក់ទុនវិនិយោគលើការផលិតសំបកកង់រថយន្ត សម្រាប់ធ្វើការនាំចេញទៅ កាន់ទីផ្សារពិភពលោក ហើយយើងខ្ញុំសង្ឃឹមថានិងមានការលក់ចែកចាយនៅក្នុងស្រុកផងដែរដើម្បី អោយបងប្អូនប្រជាពលរដ្ឋកម្ពុជាបានស្គាល់និងបានប្រើប្រាស់សំបកកង់រថយន្តដែលមានគុណភាព ស្តង់ដាកម្រិតពិភពលោក Wanli Tire នេះផងដែរ ។

លោកអភិបាលរងបន្ថែមទៀតថា ការលេចឡើងជារូបរាងនូវរោងចក្រ Wanli Tire ពេលនេះគឺពុំមែនជាការចៃដន្យនោះទេ ប៉ុន្តែជាការកើតឡើងដោយឆ្លងកាត់នូវការសិក្សា ស្វែងយល់យ៉ាងស៊ីជម្រៅ ច្បាស់លាស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ក៏ដូចជាការបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់អំពី ការផ្តល់សេចក្តីទុកចិត្ត របស់វិស័យឯកជនមកលើសក្តានុពលដែលមាននៅក្នុងមូលដ្ឋានខេត្ត ស្វាយរៀង ជាពិសេសជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយ គតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com