ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ក្រុមហ៊ុនបុរីឡេង​ ណាវ៉ាត្រា​ បានបង្ហាញលទ្ធផលការងាររបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ នាទី​ស្តី​ការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់..

ក្រុមហ៊ុនបុរីឡេង​ ណាវ៉ាត្រា​ បានបង្ហាញលទ្ធផលការងាររបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ នាទី​ស្តី​ការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់..

-យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ដែល​អង្គភាពព័ត៌មាន​ទទួល​បាន
-យោងតាមការបង្ហាញលទ្ធផលការងាររបស់ក្រុមហ៊ុនឡេង​ ណាវ៉ាត្រា​ ដែល​អង្គភាពព័ត៌មាន​ទទួល​បានដូចខាងក្រោម៖

–  ចំណុចទី១. ទីតាំងដីឡូតិ៍ 87 ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹក-ភ្លើងបន្ថែមរួចរាល់ ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅ និងការសាងសង់ផ្សេងៗ ។

–  ចំណុចទី២. គម្រោងដីឡូតិ៍ជ្រែ100  បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេ ដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិន។ ដោយឡែកអតិថិជនទិញផ្ទះ ក្រុមហ៊ុនកំពុងដោះស្រាយ ពួកគាត់ភាគច្រើនសុំប្ដូរទីតាំង គម្រោងបុរី៦អា បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ៤៦ ប៉ុណ្ណោះ ។

–  ចំណុចទី៣. ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃ បច្ចុប្បន្នកើនបាន85% និងនៅលស់តែ 15% ប៉ុណ្ណោះ ចំពោះទីតាំងដែលត្រូវចាក់ ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារ និងគូសឡូតិ៍ដែលសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរ។

–  ចំណុចទី៤. ប្លុកវីឡាថៃ 87 គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ-ប្រព័ន្ធលូ ។ ការដំណើរការសាងសង់បន្ត គឺត្រៀមនឹងចូលឆាប់ៗនេះ។

–  ចំណុចទី៥. អតិថិជនបង់រំលោះ ស្នើសុំផ្អាកការបង់ប្រាក់ ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជន ដូច្នេះក្រុមហ៊ុននឹងពិនិត្យលើភាពជាក់ស្ដែងជូន។ ហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នា ដូចនេះស្នើសូមអោយអតិថិជនដែលមានលិទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់។

–  ចំណុចទី៦. អតិថិជននៅប្លុកវីឡា ៥៣៣ ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វះស្វែងរកកញ្ចប់ហិរញ្ញវត្ថុ ដើម្បីត្រៀមក្នុងដំណើរការសាងសង់ឆាប់ៗនេះ។

សម្រាប់ជំហររបស់បុរី គឺឈរលើគោលការណ៍សង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% ។ បុរីឡេងណាវ៉ាត្រាមានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរយើងគណនាថែមថយតាមតម្លៃជាក់ស្ដែង បុរីឡេងណាវ៉ាត្រា ក៏មានជាជម្រើសជជែកជូនពុកម៉ែដោយឈរលើគោលការណ៍មិនឲ្យខាតបង់នៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ។

1-សម្រាប់អតិថិជន ប្លុក វីឡា B 533
=> អតិថិជន បញ្ចប់ការសាងសង់ដោយខ្លួន គឺសម្របសម្រួលបានដី 2ឡូតិ៍ ទំហំ 10x 17ម ក្នុង1ឡូតិ៍ ( គឺ 6អា 1ឡូតិ៍ និងព្រះប្រសប់ 1ឡូតិ៍ ) ។
=> អតិថិជនដោះស្រាយបញ្ចប់ដោះដូរ គឺសម្របសម្រួលបានដី 4ឡូតិ៍ ទំហំ 10×17ម ក្នុង1ឡូតិ៍ ( គឺ 6អា 2ឡូតិ៍ និងព្រះប្រសប់ 2ឡូតិ៍ ) ។

2-សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0-E1
=> អតិថិជនសាងសង់បញ្ចប់ខ្លួនឯង គឺសម្របសម្រួលទទួលបានដី 2ឡូតិ៍ ទំហំ 4.1 x18ម ដីនៅ 6អា ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com