ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សុំត្រឹមតែមួយរស់ក៏ពិបាក! ក្រុមតៃកុងឡានស៊ីឈ្នួលដឹកសំបកបាវ សុំក្តីមេត្តាពីមន្ត្រី គយខេត្តតាកែវ រឿងតម្លៃបង់លុយក្បាលឡាន..

សុំត្រឹមតែមួយរស់ក៏ពិបាក! ក្រុមតៃកុងឡានស៊ីឈ្នួលដឹកសំបកបាវ សុំក្តីមេត្តាពីមន្ត្រី គយខេត្តតាកែវ រឿងតម្លៃបង់លុយក្បាលឡាន..

ខេត្តតាកែវ៖ មកទីនេះមិនមែនមកតវ៉ា មកទីនេះមិនមែនមកបង្កបញ្ហា គឺមកដើម្បីសុំការសណ្ដោប្រោសប្រណីពីស្ថាប័នគយ សុំត្រឹមតែមួយរស់ ត្រឹមមានបាយ២ពេលក្នុងមួយថ្ងៃ មានដង្ហើមបន្តរស់រកស៊ីចិញ្ចឹមដើម្បីក្រពះ និងក្រុមគ្រួសារតែប៉ុណ្ណោះ ។
នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅមុខស្នាក់ការគយក្នុងខេត្តតាកែវ ក្រុមតៃកុងឡាន ស៊ីឈ្នួលដឹកទំនិញពីខេត្តតាកែវ ឆ្ពោះទៅភ្នំពេញជាច្រើននាក់ បានប្រមូលផ្ដុំគ្នាមកស្នើសុំក្ដីអាណិតអាសូរ ការបន្ធូបន្ថយ តំលៃលុយបង់ក្បាលឡាន នៅខាងមុខស្នាក់ការគយខេត្តតាកែវ បន្ទាប់ពីតម្លើងថ្លៃ តម្រូវឲ្យពួកគាត់បង់លុយកន្លែងខ្លះ៧០,០០០រៀលក្នុងមួយឡាន មិនមែនមានតែ១កន្លែងនោះទេ គឺច្រើនកន្លែង មិនបានគម្រាមថាបើមិនបង់និងអួសចូលស្នាក់ការផាកពិន័យតែម្ដង។ ទំនិញដែលពួកគាត់ដឹក គឺជាសំបកបាវសំរាប់វេចខ្ចប់ដំណាំកសិកម្ម ពួកគាត់បានឲ្យដឹងថា ក្នុងមួយឡានដឹកបានតំលៃតែជាង១០ម៉ឺនរៀលតែប៉ុណ្ណោះ បើដឹកបានតែកន្លះឡានមិនដល់១០ម៉ឺនរៀលផង ។ ទម្រាមបានមួយកាក់មួយសេនញើសហូរជោកអាវ លើកផង លីផងដោយខ្លួនឯង ទូទាត់ប្រេងសាំង បាយទឹក និងត្រូវបង់ឲ្យសមត្ថកិច្ចគយតាមដងផ្លូវទៀត យ៉ាងច្រើនសល់២ រឺ៣ម៉ឺនរៀលតែប៉ុណ្ណោះក្នុង១ឡាន។ ពួកគាត់សំណូមពរឱ្យមន្ត្រីគយប្រចាំការនៅទីនោះ យកត្រឹមតែ ៣០,០០០ រៀល ទៅ៤០,០០០ រៀល ទៅបានហើយ ដើម្បីឱ្យពួកបានរស់ផង។ ពួកគាត់សង្ឃឹមថា ថ្នាក់ដឹកនាំស្ថាប័នគយ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ នឹងជួយរកដំណោះស្រាយសមស្របណាមួយ ដើម្បីឲ្យពួកគាត់ប្រកបរបរចិញ្ចឹមជីវិតក្នុងប្រទេសបាន បើមិនដូច្នោះទេ មានតែការធ្វើចំណាក់ស្រុកប្រឹងរស់បន្ត ដើម្បីរកលុយសំរាប់បង់ធនាគា ព្រោះពួកគាត់កំពុងតែប្រឈមមុខ និងការបាត់បង់ដីធ្លីផ្ទះសម្បែង ត្រូវរឹមអូសជាក់ជាមិនខានឡើយបើគ្មានចំនូលនោះ ។សូមបញ្ជាក់ថាពួកគាត់មិនមែនជាថែកែ រឺក៏ជាឈ្មួញរកស៊ីអ្វីឡើយ គ្រាន់តែជាអ្នកស៊ីឈ្នួលដឹកតែប៉ុណ្ណោះ។
ក្នុងន័យនេះមិនមែនចង់វាយប្រហារបុគ្គលណា រឺក៏កាន់ជើងការចរាចទំនិញអត់ពន្ធនោះទេ ក៏ប៉ុន្តែសំនួរសួរថា បើទំនិញអត់ពន្ធទាំងអស់នេះ លោតចូលក្នុងដីកម្ពុជាបាន តើវាជាកំហុសរបស់អ្នកណា? ហើយស្ថានប័នណាជាអ្នកទទួលខុសត្រូវលើមុខទំនិញឆ្លងដែននេះ ? សង្ឃឹមថានឹងមិនដូចប្រយោគមួយឃ្លាដែលពោលថា អ្នកធំតែងច្បាប់ឲ្យអ្នកតូច អ្នកធំប្រដូចនិងសត្វខ្លា! និងមួយឃ្លាទៀតថា ជិវិតអ្នកក្រត្រដរ ប្រឹងរស់កំដរអ្នកមាន! ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com