ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់..
0

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសថា៖ “សាលារៀន គឺជារោងចក្រផលិតសមត្ថភាពរបស់មនុស្ស”..

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសថា៖ “សាលារៀន គឺជារោងចក្រផលិតសមត្ថភាពរបស់មនុស្ស”..

 

ខេត្តកណ្ដាល៖ ការលើកឡើងបែបនេះនៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៃសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាកលវិទ្យាល័យ សម្ដេព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើងដូច្នេះថា៖ សាលារៀន គឺជារោងចក្រផលិតសមត្ថភាពរបស់មនុស្ស ព្រោះថាសាលាមិនថាកម្រិតណា ថ្នាក់ណា បច្ចេកទេសអ្វីនោះទេ ឱ្យតែខិតខំធ្វើការបណ្ដុះបណ្ដាល ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកផ្ទេរនូវចំណេះដឹងទៅកាន់សមណសិស្ស សិស្ស និស្សិត និងសមណនិស្សិតរបស់យើង គ្រប់ជំនាញ និងគ្រប់ចំណេះដឹងទាំងអស់ គឺសុទ្ធតែជាការបង្កើនសមត្ថភាពសម្រាប់មនុស្សយើងគ្រប់ៗរូបឱ្យទទួលបានការសិក្សា។ ដែលចំណុចនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសាលា បានផលិតនូវធនធានមនុស្សបានយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយបានចាប់ផ្ដើមតាំងពីកុមារតូចរហូតដល់ចប់ថ្នាក់សាកលវិទ្យាល័យ និងខ្លះបន្តដល់ក្រោយឧត្តមសិក្សាបន្តទៀត។

 

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ សាកលវិទ្យាល័យ សម្ដេចព្រះសង្ឃរាជ បួរ គ្រី នេះមិនមែនជាសាលារបស់រដ្ឋនោះទេ ប៉ុន្តែទទួលបានការគាំទ្រពីសប្បុរសជននានា ដែលបានមកពីការខិតខំប្រឹងប្រែងកៀរគររបស់សម្ដេចព្រះសង្ឃរាជ បួរ គ្រី និងសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ សម្ដេព្រះមហាសង្ឃរាជ បួរ គ្រី ហើយនឹងការចូលរួមគាំទ្រពីថ្នាក់ដឹកនាំក៏ដូចជាសប្បុរសជនជាតិ និងអន្តរជាតិជាច្រើន ដោយបានការផ្ដល់ការគាំទ្រដែលបានធ្វើឱ្យសាលានេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីក និងមានសមត្ថភាពកាន់តែល្អប្រសើរនៃសព្វថ្ងៃនេះ។

 

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថាថ្ងៃក្រោយទៅ សមណសិស្ស សិស្ស និស្សិត និងសមណនិស្សិតរបស់យើង នឹងក្លាយទៅជាបណ្ឌិត នឹងក្លាយទៅជាកវី និងក្លាយទៅជាអ្នកប្រាជ្ញ នងក្លាយជាអ្នកខ្លាំងពូកែ ដើម្បីចូលរួមក្នុងការដឹកនាំសង្គមជាតិយើងឱ្យមានការរីកចម្រើនលូតលាស់ទៅមុខបន្ថែមទៀតផងដែរ។

 

លោកបណ្ឌិត តឹក មេង សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានហើយដឹងថា៖ សាកលវិទ្យាល័យ បានផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូបបានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ និងឆ្នាំទី៥ ដែលជាឆ្នាំបញ្ចប់ការសិក្សា ហើយសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបូរ គ្រី បានធានា នូវគុណភាពនៃការអប់រំ ឱ្យមានគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភា ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ។

 

លោកបណ្ឌិតសាកលវិទ្យាធិការរង បានបន្តថា៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានចំនួន៦ មហាវិទ្យាល័យ មានដេប៉ាតឺម៉ង ចំនួន ១៨ និង ៣២ មុខជំនាញដូចជា៖

១-មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា

២-មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

៣-មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម

៤-មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម

៥-មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍និងទេសចរណ៍

៦-មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងគ្រប់គងធុរកិច្ច។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com