ពិធីទទួលស្វាគមន៍ទង់កីឡាយុវជនអាស៉ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ កម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៩
ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិកាស.ស.យ.ក.ខេត្តកណ្តាល រួមជាមួយ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ ស.ស.យ.ក.ខេត្តកណ្ដាល ក្រុមការងារស.ស.យ.ក.វិស័យទាំង៩ ស.ស.យ.ក.ក្រុងតាខ្មៅ ស.ស.យ.ក.ស្រុកកណ្ដាលស្ទឹង សរុបចំនួន១០០រូប បានអញ្ជើញចូលរួម ពិធីទទួលស្វាគមន៍ទង់កីឡាយុវជនអាស៉ីប៉ារ៉ាហ្គេម លើកទី៦ កម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៩ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ។







