ទាន់ហេតុការណ៍
វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស...
0

វគ្គបណ្ដុះបណ្ដាលរំលឹកស្ដីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដល់រដ្ឋបាលឃុំ-សង្កាត់ និងការិយាល័យអប់រំយុវជន និងកីឡាក្រុង-ស្រុក

វគ្គបណ្ដុះបណ្ដាលរំលឹកស្ដីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដល់រដ្ឋបាលឃុំ-សង្កាត់ និងការិយាល័យអប់រំយុវជន និងកីឡាក្រុង-ស្រុក

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ មូលនីធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹក ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ សង្កាត់ និងការិយាល័យអប់រំក្រុង ស្រុក ក្រោមអធិបតីភាព លោក ជួរ រតនៈ អគ្គនាយករងមូលនិធិជាតិជំនួយសង្គម និងឯកឧត្តម ប៊ុន ផេងអភិបាលរងកណ្តាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ លោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្ត្រីកម្មវីធីឃុំ សង្កាត់ផងដែរ។

ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពិតជាបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ពិសេស សម្រាប់គាំទ្រដល់ដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូរីដ-១៩ នាពេលកន្លងមក និងត្រូវបានបិទបញ្ចប់ស្របតាមស្ថានភាពប្រសើរឡើង នៃស្ថានភាពសេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។

ឯកឧត្តមក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិកន្លងមក និងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ របស់សម្តេចមហាបអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា ជាបន្តបន្ទាប់ និងគ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្តាលបាននឹងកំពុងគាំទ្រ ជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចសម្រេចបាននូវសមិទ្ធផលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោក ជួរ រតនៈ អគ្គនាយករងមូលនិធិជាតិជំនួយសង្គម បានមានប្រសាសន៍ថា វត្តមាននៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ គឺជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន ព្រមជាមួយគ្នានេះ វិសាលភាព និងកម្មវិធីក៏ត្រូវបានបន្តពង្រីក ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក៏រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយគ្នា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់ច្បាស់នូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ក្នុងនោះ មានក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ជាសេនាធិការទទួលខុសត្រូវអនុវត្ត កម្មវិធីទី៣ «ការធ្វើស្ថាបរូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីនេះ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្តល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេស គ្រួសារក្រីក្រ សមាជិកមានភាពងាយរងគ្រោះ និងគ្រួសារងាយរងហានីភ័យ ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។

លោកក៏បានបន្តទៀតថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល ដែលអាចឆ្លើយតបគ្រប់ជ្រុងជ្រោយស្របទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើតក្នុងផ្ទៃ រហូតដល់មរណភាព និងជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមដែលមានភាពធន់ ព្រមទាំង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូរី៨-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ កម្មវិធីនេះផងដែរ គឺត្រូវបានធ្វើសមាហរណកម្មកម្មវិធីជំនួយសង្គមដែលមានស្រាប់ បញ្ចូលគ្នា រួមមាន៖ (១). ការលើកលែងការអនុវត្តលក្ខខណ្ឌវត្តមានសិក្សាប្រចាំខែ សម្រាប់សិស្សានុសិស្ស កំពុងទទួលផលពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ (២) លើកលែងការអនុវត្តលក្ខខ័ណ្ឌពិនិត្យសុខភាព សម្រាប់ស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ដោយទទួលបានសាច់ប្រាក់ឧបត្ថម្ភស្របតាមពេលវេលានិងលក្ខខណ្ឌកំណត់ជាស្វ័យប្រវត្តិ
(ទី៣)បានសហការរៀបចំភ្នាក់ងារវែង ដើម្បីធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភ នៅតាមទីតាំងជនភៀសសឹកផ្ទាល់តែម្តង។

លោក រិន សាវឿន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកណ្ដាលបានឲ្យដឹងថា ខេត្តកណ្ដាលមានគ្រួសារកំពុងទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន៣៨.៧៣៥គ្រួសារ ហើយខេត្តកណ្តាលជាខេត្តមួយក្នុងចំណោម ២៥រាជធានី ខេត្ត ដែលមានគ្រួសារទទួលផលច្រើន ដូចនេះ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកណ្តាល ពិតជាត្រូវប្រចាំការសម្របសម្រួលដល់ដំណើរការអនុវត្តកម្មវិធីនានា ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនយ៉ាងគត់មត់ ពិសេសកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីអាទិ៍ភាពរបស់រាជរដ្ឋាភិបាល។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com