ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ពិតជា​ខ្លាំង​ម៉ែន​!!!​ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់​តាម​ទូរទស្សន៍​អន​ឡា​ញ​» នៅ​សង្កាត់​ចោម​ចៅ​ទី​២ ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប ព្រោះ​ជា​ឆ្នាំងបាយ

(​ភ្នំពេញ​)÷​នៅ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២២​នេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ផ្តល់​ព័ត៌មាន​ថា មាន​ទីតាំង​ល្បែង​មាន់​ជល់​តាម​ទូរទស្សន៍ អន​ឡាញ​និង​ឆ្នោត​ឡូតូ មួយកន្លែង ស្ថិតនៅ​ភូមិ ចោមចៅ​៣ សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​បើក​ទទួលភ្ញៀវ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្មេង ទាំងចាស់ គ្រប់​វ័យ និង​សំបូរ​ទៅ​ដោយ​ជន​ញៀន​ល្បែង ជាពិសេស​ទៅទៀត​នោះ ចូល​ទៅ​លេង យ៉ាង​គគ្រឹកគគ្រេង​នៅពេល​ថ្ងៃត្រង់ ដោយ​គ្មាន​ការបង្ក្រាប ឬ ទប់ស្កាត់​ពី​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឡើយ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​កំពុងតែ​មាន​ការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វត្តមាន របស់​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ តាម​ទូរទស្សន៍​អន​ឡាញ​និង​ឆ្នោត​ឡូតូ មួយ​នេះ​ខាំង​ណាស់ ព្រោះ​កាលណា​មាន​ល្បែងស៊ីសង​នៅក្នុង​មូលដ្ធាន​ហើយ ប្រាកដ ជា​មាន​បទល្មើស​កើតឡើង ជា​បន្តបន្ទាប់ ជាក់​ជាមិនខាន ព្រោះ​ល្បែងស៊ីសង​គឺជា​ដើមចម​នៃ​ការ បង្ក​បង្កើត​នូវ​បទល្មើស​ជា​ច្រើន​ដូចជា អំពើហឹង្សា​ក្នុង​គ្រួសារ លួច ឆក់ ប្លន់ សម្លាប់ និង​បទល្មើស​ផ្សេងៗ​ទៀត គឺ​កើត​ចេញពី​ល្បែង​នេះ​ឯង​។​

​ពាក់ព័ន្ធ​ទៅនឹង​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ «​មាន់​ជល់ តាម​ទូរទស្សន៍​អន​ឡាញ​និង​ឆ្នោត​ឡូតូ​» ខាងលើ​នេះ​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​មូលដ្ឋាន​សុំ​សូម​ណូម​ពរ​ដល់ លោក អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក ម៉ន វុទ្ធី​អធិការ​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ទីតាំង ល្បែង​មាន់​ជល់ តាម​ទូរទស្សន៍ អន​ឡាញ​និង​ឆ្នោត​ឡូតូ​ខាងលើនេះ​ផង​ទាន​.! ដើម្បី​ឲ្យស្រប​តាម គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច របស់​ប្រមុខ​រដ្ឋាភិបាល​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com