ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ទីតាំង​បើក​លេង​ល្បែង​«​ភ្នាល់​បៀរ ចាក់​ភ្នាល់​បាល់ នៅ​ផ្លូវ​៤៦៦​គ្រប់​ប្រភេទ​ជាច្រើន តាម​ប្រព័ន្ធ​អន​ឡាញ ប្រភេទ​«​កាស៊ីណូ »​ដល់​ធំ កំពុងតែ​បើក​ដំណើរ​យ៉ាង​រលូន សង្ស័យ​ជា​ឆ្នាំងបាយ​របស់​លោក​អធិការ​ចំការមន ! ឬ​ប្រហែល​ជា​ទីតាំង​នេះ​មាន​អំណាច​ធំ​ជាង​លោក​អធិការ​ខណ្ឌ​ចំការមន​ហើយ​មើលទៅ ទើប​លោក​អធិការ​ខណ្ឌ​ចំការមន​មិន​ហ៊ាន​បង្ក្រាប ឬ​ទុក​ទីតាំង​នេះ​អោយ​មាន​ផលប្រយោជន៍ ទើប​មិន​ហ៊ាន​បង្ក្រាប​…!

​ភ្នំពេញ​៖ ទីតាំង​បើក​លេង​ល្បែង​«​ភ្នាល់​បៀរ ភ្នាល់​បាល់ ភ្នាល់​មាន់ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ផ្សេងៗ​ជាច្រើន តាម​ប្រព័ន្ធ​អន​ឡាញ​» «​កាស៊ីណូ អន​ឡាញ​»​ដល់​ធំ កំពុងតែ​បើក​ដំណើរការ​យ៉ាង​រលូន​ក្នុង​សង្កាត់​បឹងត្របែក​សូម​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ជួយ​មាន​វិធានការ​ចុះបង្ក្រាប​ផង​ទីតាំង​ល្បែង​សុីសង​មួយ​កន្លែង​ផ្លូវ ៤៦៦​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ទីតាំង​មួយ​កន្លែង​នេះ​កំពុងតែ​លួច​បើក​ដំណើរការ អាជីវកម្ម​ល្បែងស៊ីសង​ខុសច្បាប់ «​ភ្នាល់​បៀរ ភ្នាល់​បាល់ ភ្នាល់​មាន់ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ផ្សេងៗ​ជាច្រើន តាម​ប្រព័ន្ធ​អន​ឡាញ​» «​កាស៊ីណូ អន​ឡាញ​» បើក​យ៉ាង​រលូន​ដោយ​មិន​ទាន់​មាន​ចំណាត់ការ​បង្ក្រាប​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឡើយ​។

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ផ្តល់​សារព័ត៌មាន​កាន់ អង្គភាព​សារព័ត៌មាន យើង​អោយ​ដឹងថា មាន​ទីតាំង​ល្បែងស៊ីសង ប្រភេទ​កាស៊ីណូ​ស្ថិតនៅ​សង្កាត់​ខាងលើ ដោយ​មិនទាន់​មាន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ចុះ​ធ្វើ​ការបង្ក្រាប​ឡើយ ។

​យោងតាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា​៖ ទីតាំង​អ៊ីនធឺណិត​បាន​បើក​ដំណើរការ​ទទួល​ជន​ញៀន​ល្បែង​យ៉ាង​អនាធិបតេយ្យ (​ពោល​គឺ​) ក្នុង​មួយ​ថ្ងៃ​បើក ២៤​ម៉ោង និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ និង​សម្បូរ​ដោយ​ជន​ចម្លែកៗ​ចូល​ទៅ​លេង​! ចំណែកឯ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់​មូលដ្ឋាន​សម្ងំស្ងៀម​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​នៅ​តំបន់​នោះ បាន​លួច​បង្ហើប​ប្រាប់​សារព័ត៌មាន​ទាំង​ភ័យ​ខ្លាច​ថា ទីតាំង​ខាងលើនេះ សម្បូរ​ក្មេងស្ទាវ ចេញចូល​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ ដោយ​ពួកគាត់​មាន​ការភ័យខ្លាច​ចំពោះ​សុខទុក្ខ​របស់​គាត់​នៅពេល​យប់ «​ពោល​គឺ​៖ ទីណា​មាន​ល្បែង ទីនោះ​មាន​ចោរលួច ចោរប្លន់ វ៉ៃ​កាប់​ចាក់ គោ​ស​ផ្ទះ​ប្រជាពលរដ្ឋ​ជាមិនខាន​»​។​

​ប្រជាពលរដ្ឋ​រូប​នោះ​បន្តថា​៖​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ខាងលើ​នេះ ប្រហែលជា​មាន​បុណ្យ​បារមី​ខ្ពស់​ទើប​អាច​បំបាំងកាយ​មិន​ឲ្យ​សមត្ថកិច្ច​ថ្នាក់​មូលដ្ឋាន​មើលឃើញ​ទីតាំង​របស់​ខ្លួន​។​ឬក៏​ត្រូវដង​ត្រូវផ្លែ​គ្នា​ហើយ​បានជា​សម្ងំ​ស្ងៀម​មិន​មាន​វិធានការ​ចុះបង្ក្រាប​។​

​ប្រពល​រដ្ឋ​និង​មហាជន​ជាច្រើន​សំណូមពរ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ សូម​មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខាងលើនេះ​ផង​។​

​ស្ថាប័ន​សារព័ត៌មាន ពន្លឺ​តាខ្មៅ យើងខ្ញុំ​នឹង​បំភ្លឺ​ជូន​រាល់​ព័ត៌មាន នានា ក្នុង​ម៉ោង​ធ្វើការ 077 530 503 ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com