ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ដី​ព្រៃ​ក្នុង​ទឹកដី​ខេត្ត​សៀមរាប​រង​ការ​ឈូសឆាយ​ទន្ទ្រាន​ពី​សំណាក់​អ្នកមាន​លុយ​និង​មានអំណាច​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​មិនមាន​វិធានការ​ទប់ស្កាត់​

សៀមរាប ៖ ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៣ ខែកក្កដា ឆ្នាំ ២០២២ ទឹកដី​ខេត្ត​សៀមរាប​កំពុង​រង​ការទន្ទ្រាន​កាប់​ព្រៃ​ពី​សំណាក់​អ្នកមាន​អំណាច​លួច​ឈូសឆាយ​ព្រៃ​ដើម្បី​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​តាម​ប្រភព​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ​តារា​រស់នៅ​តំបន់​ដែល​កំពុង​ទន្ទ្រាន​ដូចជា​នៅ​ភូមិ​÷ នៅក្នុង​ភូមិ​ទ័ព​ស្វាយ ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប កំពុងតែ​រង​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ជាច្រើន​ហិច​តា ដោយ​មាន​គ្រឿងចក្រ​ជាច្រើន​កំពុង​រូ​ករៀន​វៃ​ដីព្រៃ ធ្វើការ​ឈូសឆាយ​ដើម្បី​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​យ៉ាង​គគ្រឹកគគ្រេង​។​

​ប្រភព​តាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ទ័ព​ស្វាយ​នោះ​បាន​ឱ្យដឹងថា​ការកាប់​ទន្ទ្រាន​ព្រៃ​នេះ​មាន​ជា​យូរណាស់​មក​ហើយ​តែ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះបង្ក្រាប​ទាល់តែសោះ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​មាន​ការសង្ស័យថា​ពិតជា​មាន​ការសម្របសម្រួល​ឬក៏​សហការ​ពី​មន្ត្រី​មូលដ្ឋាន​ទើប​ឈ្មួញ​ទាំងនោះ​ហ៊ាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​បែប​នេះ​។​

​សំដី​អ្នកភូមិ​ម្នាក់​បាន​បញ្ជាក់​ប្រាប់ថា​ធ្លាប់​មាន​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​ធ្លាប់​ចុះ​បង្ក្រាប​ពី​មុន​រួច​ម្ដង​ហើយ តែ​ឥឡូវ​បែរ​ជា​ឃើញ​កាន់តែ​ច្រើន​ទៅ​ច្រើន​ទៅៗ​

​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ឯកឧត្តម ទា សីហា តើ​គូរ​មាន​វិធានការ​បែប​ណា​ចំពោះ​ជនខិលខូច​ដែល​ឆ្លៀត​ឱកាស​ឈូសឆាយ​ដី​ព្រៃ​នេះ​។​

​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម តើ​គួរ​គិត​បែប​ណា​ចំពោះ​ទង្វើ​ទាំងអស់នេះ​។​

​បើសិនណា​នៅតែ​មាន​សកម្មភាព ឈូសឆាយ​ដី​ព្រៃ​នៅ​តែ​បន្ត​ពិតជា​រលាយ​បាត់បង់ ដែនជម្រកសត្វព្រៃ​របស់យេ​ី​ង​ហើយ​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​នោះ បាន​សុំ​ស្នើ​ដល់​ថ្នាក់ដឹកនាំ សម្ដេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​បញ្ហា​នេះ​ផង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com