ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ក្រុមហ៊ុនចិនមួយព្រមព្រៀងទិញផ្លែមៀនប៉ៃលិនក្នុងតម្លៃជាក់លាក់ ចាប់ពី៣៣០០ទៅ៤៥០០រៀលក្នុងមួយគីឡូក្រាម

ប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញ ជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ព្រមទាំងពិធី ប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចផត ជាមួយសហគមន៍មៀនប៉ៃលិន ទាំង ៤ ខេត្ត រួមមាន៖ ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។

ពិធីនេះមានការចូលរួមពី លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោកប្រធានមន្ទីរ ពាណិជ្ជកម្មបន្ទាយមានជ័យ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន តំណាងក្រុមហ៊ុនស៊ី ភី ខេមបូឌាចំកាត់ តំណាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ីមផត អិចផត តំណាងសៃឡូមកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំង មន្រ្តីរាជការនៃក្រសួង-មន្ទីរពាណិជ្ជកម្មជាច្រើនរូប។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានមន្ទីរពាណិជ្ជកម្មខេត្តជាសហការី បានខិតខំបំពេញការងារសម្របសម្រួល និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ ពិសេសនៅក្នុងរដូវកាលប្រមូលផល របស់ កសិករ នៅក្នុងតំបន់ តាមរយៈការសម្របសម្រួលការនាំចេញទៅកាន់ប្រទេសជិតខាង ជាពិសេសក្នុងការរៀបចំឱ្យមានការ ចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនស៊ី ភី និងសៃឡូប្រមូលទិញកសិផល ពិសេសពោតក្រហម នៅខេត្តប៉ៃលិន។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាកិច្ចចាប់ផ្តើមនៅក្នុងការចូលរួមចំណែកពង្រីក សកម្មភាពទិញលក់ផលិតផលពោតក្រហម ការជំរុញការវិនិយោគបន្ថែមទៀតទៅលើការកែច្នៃកសិផលពោតនៅក្នុងស្រុក ក៏ដូច ជាការបង្កើនតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃពោតក្រហម ស្របពេលដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាការកើនឡើងថ្លៃថាមពល និងស្របពេលដែលដល់រដូវកាលប្រមូលផលពោតក្រហមរបស់កសិករនៅប្រទេសជិតខាងផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្រសួងពាណិជ្ជកម្មតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការ បង្កើនវិសាលភាពនៃការផ្គត់ផ្គង់កសិផល និងការជំរុញវិស័យកែច្នៃកសិផល ពិសេសកសិផលឧស្សាហកម្ម ហើយការរួមចំណែក របស់វិស័យឯកជន ក៏ជាកត្តារួមចំណែកដ៏ធំក្នុងការជួយពង្រីក និងការជ្រៀតចូលទីផ្សារឱ្យបានកាន់តែទូលំទូលាយ តាមរយៈការ អភិវឌ្ឍន៍ផលិតផលកសិផល ដែលអាចបញ្ជ្រាបផលិតផលកែច្នៃទាំងនោះចូលក្នុងទីផ្សារក្នុងស្រុក និងក្រៅប្រទេស ឱ្យបានកាន់ តែទូលំទូលាយបន្ថែមមួយកម្រិតទៀត ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ីមផត អិចផត បានចុះ កិច្ចសន្យាទិញមៀនប៉ៃលិន ជាមួយសហគមន៍មៀនប៉ៃលិន នៅក្នុងតម្លៃជាក់លាក់ពីចាប់ពី ៣៣០០ ទៅ ៤៥០០រៀល/គក្រ គិតចាប់ ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ ចំពោះកសិផលពោតក្រហមវិញ បច្ចុប្បន្នមានសៃឡូចំនួន ១២ ទីតាំង នៅក្នុងខេត្តប៉ៃលិន កំពុងដំណើរការបញ្ជាទិញកសិផលពីកសិករ ដែលជាធម្មតាពោតស្នូលសំណើម៣០% តម្លៃ ៦៣៦.៦៤រៀល/គក្រ (៥.៧បាត/គ្រក) និងពោតស្នូលសំណើម ២៩% គឺ ៦៤៧.៨១រៀល/គ្រក (៥.៨បាត/គ្រក)។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា គ្រប់ភាគីទាំងអស់នឹងសហការគ្នាឱ្យកាន់តែជិតស្និទ្ធ នៅក្នុងការជួយជំរុញដំណើរការសេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកចម្រើន និងជួយផលិតកម្ម ដែលមានគោលដៅចុងក្រោយ គឺបង្កើនប្រាក់ចំណូលជូនកសិករដាំពោតក្រហមនៅក្នុងខេត្តប៉ៃលិន ក៏ដូចជា កសិករទូទាំងប្រទេស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com