ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ឯកឧត្តមសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលវត្តពានរោង ស្រុកស្វាយអន្ទរ និងណែនាំអាជ្ញាធរ យកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋ

ឯកឧត្តមសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលវត្តពានរោង ស្រុកស្វាយអន្ទរ និងណែនាំអាជ្ញាធរ យកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋ

ពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពានរោង ស្ថិតនៅក្នុងភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

បើតាមរបាយការណ៍លោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ សមិទ្ធផលដែលសម្ពោធនាឱកាសនោះ រួមមាន៖ ឧបដ្ឋានសាលា ១ខ្នង សង់ពីបេតុង ប្រក់ក្បឿងក្បាច់ ក្លោងទ្វារវត្ត ១កន្លែង កុដិឈើ ១ខ្នង ផ្ទះបាយ ១ខ្នង អាស្រម តាពៅ លោកយាយទេព ២កន្លែង វិជ្ជកុដិ ១ខ្នង ផ្លូវបេតុងអាមេ ១ខ្សែ និងចាក់ដីបំពេញទីធ្លាក្នុងវត្តពានរោង ចំណាយអស់ថវិកាជាង ១២០០លានរៀល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងជាពិសេសព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការ លោកតាអាចារ្យវត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកស្វាយអន្ទរ ដែលបានដឹកនាំ និងចូលរួមសហការយ៉ាងស្អិតរមួតក្នុងការសាងសង់សមិទ្ធផលជាច្រើនដែលសម្រេចបាន និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ។

ឯកឧត្តមសន្តិបណ្ឌិត ស សុខា ក៏បាននាំយកនូវអនុសាសន៍ផ្តាំផ្ញើសួសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុករបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនទាំងអស់ ដែលជាគ្រឹះ និងជាទំពាំស្នងឫស្សី ជាយុវជនត្រូវបន្តវេននៅក្នុងសង្គម ស្របពេលដែលប្រទេស កំពុងតែមានសុខសន្តិភាពពេញលេញ ប្រកបដោយសក្តានុពលខ្ពស់ ដើម្បីបន្តពង្រឹងនិងពង្រីកកំណើនសេដ្ឋកិច្ច ដែលជាគោលដៅរួមក្នុងឆ្នាំ២០៣០ កម្ពុជានិងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងបន្តដល់ឆ្នាំ២០៥០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ជាមួយគ្នានោះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងអំពីបញ្ហាក្មេងទំនើង ថ្វីត្បិតតែមួយរយៈនេះមានការថយចុះក៏ពិតមែន ក៏នៅតែជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ និងមិនអាចមើលស្រាលស្ថានការបានឡើយ ព្រោះការថយចុះនូវករណីក្មេងទំនើងនេះ គឺមិនទាន់ដល់ចំណុចដែលគ្រប់គ្នាចង់បានឡើយ។  ឯកឧត្តមសន្តិបណ្ឌិត ក៏បានអំពាវនាវដល់យុវជនទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀនស សុខា ដែលក្នុងនោះទាមទាឱ្យមានការចូលរួមពីសំណាក់អាណាព្យាបាល សហការជាមួយសមត្ថកិច្ច ព្រមទាំងផ្នែកដែលពាក់ព័ន្ធ ព្រោះបញ្ហាគ្រឿងញៀននេះ មិនមែនទទួលខុសត្រូវតែលើកងកម្លាំងប្រដាប់អាវុធនោះទេ គឺត្រូវរួមគ្នាពួតដៃទប់ស្កាត់ បង្ការ និងបង្រ្កាបទើបការងារនេះ ទទួលបានជោគជ័យដ៏ធំធេង។

ឯកឧត្តមសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់រដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឱ្យបន្តយកចិត្តទុកដាក់ឆ្លើយតបដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ពិសេសប្រជាជន ដែលមានបញ្ហាខ្វះខាតផ្នែកជីវភាព និងងាយរងគ្រោះ និងត្រៀមលក្ខណៈ ទាំងធនធាន និងមធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ដូចជា៖ ភ្លៀង ផ្គររន្ទះ គ្រោះអគ្គិភ័យ ទឹកជំនន់ ឱ្យបានទាន់ពេលវេលា និងបន្តអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀតនូវ “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ជាពិសេសត្រូវបន្តបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងជាដើម ព្រមទាំងបន្តជំរុញការងារបញ្ជាក់អត្តសញ្ញាណកម្ម ក៏ដូចជាអត្រានុកូលដ្ឋាន ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងមានតម្រូវការប្រើប្រាស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com