ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ឥន្ទ​រិទ្ធី ហៅ​វត្ត​បារាយណ៍ ស្ថិតក្នុង​ភូមិ​បារាយណ៍ ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ​

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​អនុមោទនា​ត្រេកអរ និង​សម្តែង​នូវ​មោទនភាព​ចំពោះ​ការកើតឡើង​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​នៅក្នុង​ទី​អារាម​ដ៏​មាន​វ័យ​ចំណាស់​ប្រមាណ​ជាង ៨០ ឆ្នាំ​មួយ​នេះ ដែល​ជា​មរតក​សាសនា​ដ៏​មានតម្លៃ​ភ្ជាប់​ទៅ​នឹង​ព្រលឹង​បុព្វបុរស​របស់​ជាតិ​ក្នុង​អតីតកាល និង​សូម​ថ្លែង​នូវ​ការកោតសរសើរ និង​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដែល​បាន​ផ្តួចផ្តើម​គំនិត​ក្នុង​ការកសាង​សមិទ្ធផល​នានា​នៅក្នុង​ទី​អារាម​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ធ្វើ​បុណ្យទានរ​បស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ដើម្បី​បម្រើ​ជា​ឧត្តម​ប្រយោជន៍​រួម​សម្រាប់វិ​ស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។​

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា អំណោយផល​នៃ​សុខសន្តិភាព និង​លំនឹង​ស្ថិរភាព​ផ្នែក​សង្គម​-​សេដ្ឋកិច្ច តាមរយៈ​ជ័យជម្នះ​លើ​សមរភូមិ​ក្នុង​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ កន្លងមកនេះ បាន​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​អាច​រស់នៅ​ក្នុង​ជីវ​ភាពប្រក្រតី​ឡើងវិញ​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ និង​គ្រប់​ទីកន្លែង ដែល​ជាក់ស្តែង​នោះ គឺ​ការជួបជុំ ចូលរួម​សម្ពោធ​សមិទ្ធផល​នានា​ជាច្រើន ប្រកបដោយ​ក្តី​រីករាយ​ជុំ​ញាតិ​ជុំ​មិត្ត និង​សទ្ធា​ជ្រះថ្លា​ក្នុង​ការបំពេញ​បុណ្យ​កុសល ដូច​ក្នុង​ថ្ងៃនេះ​ផ្ទាល់​។ វិបត្តិកូ​វីដ​-១៩ ដែល​បាន​អូសបន្លាយ​រយៈពេល​ជាង ០២ ឆ្នាំ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថានភាព​សុខភាព​សាធារណៈ និង​ដំណើរការ​អភិវឌ្ឍ​ជាតិ ព្រមទាំង ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ត្រឹមត្រូវ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រ និង​វិធានការ​ម៉ឺងម៉ាត់​ជាច្រើន​ត្រូវបាន​ដាក់​ចេញ​យ៉ាង​លឿន​រហ័ស​ប្រកបដោយ​ការទទួលខុសត្រូវ​ច្បាស់លាស់​ប្រាកដប្រជា និង​ចំ​គោលដៅ រហូត​បាន​ធ្វើឱ្យ​សភាពការណ៍​មាន​ភាព​ធូរស្រាល​ស្ងប់ស្ងាត់ និង​អាច​គ្រប់គ្រង​បាន ដោយ​បាន​ធ្វើឱ្យ​អត្រា​ឆ្លង​ប្រចាំថ្ងៃ​មាន​ការធ្លាក់​ចុះ​យ៉ាងគំហុគ ហើយ​អត្រា​ស្លាប់​ក៏​បាន​ធ្លាក់​មក​ដល់​ចំនួន​សូន្យ ដែល​ជា​ស្ថានការណ៍​មួយ​មាន​លក្ខណៈ​ល្អ​ប្រសើរ​បំផុត បើ​ធៀប​ទៅ​នឹង​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កម្ពុជា ហើយ​ទន្ទឹមនឹងនេះ យើង​ក៏​បាន​ឈានដល់​ការបើក​ដំណើរការ​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ដែល​ជា​កត្តា​កំណត់​មួយ ដើម្បី​ស្តារ​និង​រក្សា​ស្ថិរភាព​លំនឹង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច ក្រោយ​ទទួលរង​ផលប៉ះពាល់​នៅក្នុង​វិបត្តិ​សាកល​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ​។​

​ឯកឧត្តម​បណ្ឌិត បាន​បន្តថា ដោយ​បញ្ហា​កូវី​ដ​-១៩ នៅតែ​ជា​បញ្ហា​ប្រឈម​ធំ​សម្រាប់​ជាតិ ក៏ដូចជា​ពិភពលោក​ទាំងមូល សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល បាន​ត្រៀម​រួចរាល់​ជាស្រេច ក្នុង​ការ​បន្ត​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​បន្ថែមទៀត ជាពិសេស​វ៉ាក់សាំង​ដែល​ផលិត​នៅក្នុង​ស្រុក​តែម្តង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​យើង ដើម្បី​បន្ត​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍​នៅ​ទូទាំង​ប្រទេស ដែល​គាំទ្រ​ដល់​និរន្តរភាព​នៃ​ការការពារ​សុខភាពរ​បស់​ប្រជាពលរដ្ឋ និង​ដំណើរកា​របើក​ប្រទេស​លើ​គ្រប់​វិស័យ ដែល​បាន​ដំណើរការ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​មកដល់ពេលនេះ​។ សូម​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ជំនឿ​ទុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល និង​បាន​ចូលរួម​គាំទ្រ​អនុវត្ត​គ្រប់​វិធានការ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ហើយ​ក៏​សូម​យក​ឱកាស​នេះ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​បន្ត​ទទួលយក​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូស​ជំរុញ​ទី​៣ ទី​៤ និង​ទី​៥ ដើម្បី​ថែរក្សា​សុខភាព​ឱ្យ​រឹងមាំ ពីព្រោះ​ពុំមាន​អ្វី​សំខាន់ និង​មាន​តម្លៃ​ជាង​សុខភាព​នោះទេ​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម បាន​មានប្រសាសន៍​បន្ថែម​ថា សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី គឺ​មេដឹកនាំ​ប្រកបដោយ​ទសពិធ​រាជធម៌ និង​សច្ចធម៌ ដោយ​មិន​ដែល​សន្យា​ភូតភរ ឬ​ធ្វើ​ប្រជាភិថុតិ​ជាមួយ​ប្រជាជន​ឡើយ ហើយ​សម្តេច​តេជោ ក៏​តែង​នៅ​ជាប់​ក្បែរ​ប្រជាជន​ក្នុង​គ្រប់​កាលៈទេសៈ ដោយ​មិន​បោះបង់ ទោះបី​មាន​វិបត្តិ​គ្រោះភ័យ​ធំ​យ៉ាងណា​ក៏ដោយ​។ ដូច្នេះ ដរាបណា​ប្រជាជន​កម្ពុជា​នៅតែ​គោរព​ស្រឡាញ់ និង​ផ្តល់​ការទុកចិត្ត​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​សម្តេច​តេជោ និង​មន្ត្រី​គណបក្ស​គ្រប់​ជាន់ថ្នាក់ នឹង​នៅតែ​ស្មោះត្រង់​បម្រើ និង​ការពារ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ឱ្យបាន​សុខសាន្ត និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លូតលាស់​ជឿនលឿន​បន្ថែមទៀត​។​

​ជាមួយគ្នានេះ ឯកឧត្តម​បាន​លើកឡើង​ថា យុវជន​ជំនាន់​ក្រោយ​មាន​ភ័ព្វសំណាង​ណាស់ ដែល​បាន​រស់នៅ​ក្នុង​សង្គម​មួយ​ដែល​ប្រកប​ដោយ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​រីកចម្រើន ដូច្នេះ​សូម​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ កសាង​លត់​ដំ​ខ្លួន​ឱ្យ​ក្លាយជា​ធនធាន​មាន​តម្លៃ​សម្រាប់​គ្រួសារ និង​សង្គមជាតិ ដើម្បី ឆ្លើយតប​នឹង​ការខិតខំ​ប្រឹងប្រែង​របស់​ឪពុក​ម្តាយ​-​អាណាព្យាបាល ក៏​ដូចជា​ការខិតខំ​ប្រឹង​ប្រែង​របស់​សម្តេច​តេជោ និង​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាតិ​ជាច្រើន ដែល​បាន​តស៊ូ​លះបង់​ប្រកបដោយ​ពលិកម្ម​គ្រប់​បែបយ៉ាង ក្នុង​បុព្វហេតុ​ស្វែងរក​សុខសន្តិភាព និង​សេចក្តីសុខសាន្ត​ជូន​ជាតិ និង​ប្រជាជន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com