ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះសរណានុរ័ក្ខធម្ម ចាន់ សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះលេខាធិការគណខេត្តព្រៃវែង ព្រះវិន័យធរអនុគណក្រុងព្រៃវែង

ព្រៃវែង៖ នៅរសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត​ ឃី​ សុវណ្ណរតនា​ សកលវិទ្យាធិការរង​ទទួលបន្ទុកដឹកនាំសកលវិទ្យាល័យ​ ព្រះសីហនុរាជ​ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចព្រះសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះសរណានុរ័ក្ខធម្ម ចាន់ សុធា ឡើងទៅជាព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះលេខាធិការគណខេត្តព្រៃវែង ព្រះវិន័យធរអនុគណក្រុងព្រៃវែង និងជាព្រះចៅអធិការវត្តសំសមី។

 

ថ្លែងនៅក្នុងនោះសម្ដេចព្រះមហាអរិយវង្សបណ្ឌិត​ ឃី​ សុវណ្ណរតនា​ សកលវិទ្យាធិការរង​ទទួលបន្ទុកដឹកនាំសកលវិទ្យាល័យ​ ព្រះសីហនុរាជ​ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចព្រះសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ បានមានថេរៈដីកាថា៖ ការស្រង់សុគន្ធវារីប្រគេនប្រគេនព្រះសរណានុរ័ក្ខធម្ម ចាន់ សុធា ឲ្យឡើងជាព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះលេខាធិការគណខេត្តព្រៃវែង ព្រះវិន័យធរអនុគណក្រុងព្រៃវែង និងជាព្រះចៅអធិការវត្តសំសមី នេះគឺជា ការប្រគេននូវឋានៈ ប៊ុនស័ក្កតួនាទី មួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា និងដើម្បីជាការលើកទឹកចិត្ត ដល់ថ្នាក់មន្ត្រីសង្ឃដែលបានខិតខំប្រឹងប្រែងធ្វើការងារក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីធ្វើយ៉ាងណាឱ្យព្រះពុទ្ធសាសនាបានឋិតថេរគង់វង្សចេរកាលតរៀងទៅ។ ក្នុងនោះដែរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត​មានថេរៈដីការផ្ដាំផ្ញើ ដល់ព្រះសរណានុរ័ក្ខធម្ម ចាន់ សុធា ដែលបានស្រង់សុគន្ធវារីប្រគេនជាព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះលេខាធិការគណខេត្តព្រៃវែង ព្រះវិន័យធរអនុគណក្រុងព្រៃវែងនេះ ត្រូវខិតខំប្រឹងប្រែង ជ្រុំ ជ្រែង លើកតំកើងព្រះពុទ្ធសាសនា ឲ្យឋិតថេរ ចេរការយូរអង្វែង។

 

ក្នុងនោះដែលសម្ដេចព្រះមហាអរិយវង្សបណ្ឌិត​ បានមានព្រះថេរដីកាផ្ដាំផ្ញើដល់ ព្រះសង្ឃ ទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ធម៌ វិន័យ ឲ្យបានជ្រៅជ្រះដែលជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ក្នុងការ អប់រំណែនាំឱ្យមនុស្ស លោកទាំងអស់ ដើរនៅផ្លូវត្រូវ ធ្វើតែអំពើល្អ ជៀសឆ្ងាយពីអំពើអកុសលទាំងពួង និងធ្វើឲ្យ ព្រះពុទ្ធសាសនានៃយើងស្ថិតថេគង់វង់យូអង្វែង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com