ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គ​បណ្ដុះ​បណ្ដាល​​ស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ

 

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ ហើយដែលគ្រោងនឹង​រៀបចំវគ្គបណ្តុះ​បណ្តា​​ល​​ដូចគ្នានេះនៅខេត្តដទៃទៀតផងដែរ​ ដើម្បីធានា ឱ្យបាននូវប្រសិទ្ធភាព​លើការងារផ្សព្វ​ផ្សាយ ការចងបណ្តាញក្រុមការងារព័ត៌មាន និងសាធារណមតិ​ក្នុង​កម្រិត​ទូទាំង​ប្រទេស។

នៅក្នុងមតិបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំ វគ្គ​បណ្តុះ​បណ្តាល​នៅថ្ងៃនេះ និង ​ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបាន ចូល​រួមសហការយ៉ាងជិតស្និទ្ធជាមួយ គ.ស.ព.ស. និងការជួយឧបត្ថម្ភគាំទ្រសម្រាប់រៀបចំវគ្គបណ្តុះ​បណ្តាល ​ពី​​សំណាក់​អ្នក​ឧកញ៉ាបណ្ឌិត ទ្រី ភាព​ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ​។

វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីក្រុមការងារព័ត៌មាននិងសាធារណមតិ, ក្រុមយុវជន និងសកម្មជន និងមន្ត្រីព័ត៌មានទាំងអស់ដែល​កំពុងបម្រើការងារនៅក្នុងមូលដ្ឋាន​នៃខេត្ត​កំពង់​​ធំ​ទាំងក្រុមការងារព័ត៌មានដែលជា គ្រូបង្គោលមកពីបណ្តាខេត្តចំនួន៥ផ្សេងទៀត ដូចជាខេត្តស្វាយរៀង ឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ចាម និងខេត្តសៀមរាប សរុបចំនួន​ប្រមាណជាង​២៥០​នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១​ឆ្នាំកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព​ ប្រសិទ្ធភាព​ និង​និរន្តរ​ភាពការងារ គ.ស.ព.ស. បានដឹកនាំនិងសម្របសម្រួលរៀបចំសិក្ខាសាលានៅទូទាំងប្រទេសចំនួន២លើក​រួចមកហើយ ដោយ លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី២ នៅ​​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងមកពី៦២ក្រសួង-ស្ថាប័ន​ទាំង​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីលើនេះ គ.ស.ព.ស. ក៏បានសហការរៀបចំ​ដាក់ឱ្យ​ដំណើរ​ការនូវក្រុម​ការងារព័ត៌មាននិងសាធារណមតិដែលមានសមាសភាព មន្ត្រី៥រូបនៅតាមបណ្តា​រាជធា​នី-ខេត្ត​ទាំង២៥ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដើម្បីដើរតួនាទី​ជា សេនាធិការ​​បន្ថែមដល់​រដ្ឋ​បាល​រាជធានី-ខេត្តទាំងអស់លើការងារព័ត៌មាននិងសាធារណមតិ។

ក្នុងវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ធំនាឱកាសនេះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បាន​សង្កត់ធ្ងន់ថា គោលបំណងដ៏សំខាន់ គឺការរៀបចំរបៀបរបបការងារ​ឱ្យស្រប​តាម​ស្មារតី​នៃអនុក្រឹត្យ​ស្តីពីការប្រព្រឹត្តទៅរបស់ គ.ស.ព.ស. ដែលទើបត្រូវបានកែសម្រួលថ្មី រួមនឹងការ​ស្វែង​រក​ដំណោះ​ស្រាយ​​ចំពោះបញ្ហាប្រឈម និងពង្រឹងសមត្ថភាព​មន្ត្រីដែលកាន់​ការងារ​ព័ត៌មាននិង​សាធារណ​មតិ, ដោយអនុវត្ត​តាមអភិក្រម​បុរេស​កម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញ​ធ្វើការងារ​ឱ្យមាន​លក្ខណៈ​ជា​ប្រព័ន្ធ​​តួអង្គតែ​មួយ​ស្របតាមគោលការណ៍នៃការ​ប្រើប្រាស់កម្លាំងសរុប និង​មធ្យោបា​យ​សរុប ដើម្បីធ្វើ​​យ៉ាងណាឱ្យ​ប្រជា​ពលរដ្ឋ​ទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់​កា​រ​ ដែល​មាន​​ប្រភពច្បាស់លាស់ ឆ្លើយតបនិងបន្សាបព័ត៌មានក្លែងក្លាយ និងបង្កើនទំនុក​ចិត្ត​​របស់​ប្រជាពលរដ្ឋមកលើ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈយន្តការបង្ហោះ​ ផ្សព្វផ្សាយ និង​ការឆ្លើយតបព័ត៌មានបានលឿន រហ័ស​ និងទាន់ពេលវេលា​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com