ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

កំលាំងសម្ថកិច្ចស្នងការខេត្តកណ្ដាលសហការជាមួយស្នងការខេត្តព្រៃវែងបង្ក្រាបជនប្រើប្រាស់អាវុធខុសច្បាប់បាន៣នាក់ក្នុងបក្សពួក៦នាក់..

 

កណ្ដាល៖ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការចូមរួមសហការពី នាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ (កែឆ្នៃ) និងប្រើប្រាស់នូវសារធាតុញៀនដែលបានកើតឡើងកាលពីវេលាម៉ោង១២៖៤៤នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។

សមត្ថកិច្ចបានស្រាវជ្រាវរកឃើញសំបកគ្រាប់០៧ គ្រាប់ ,ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ០១និងដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក០១)។ ជនរងគ្រោះ ០១នាក់ ឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ដោយបានរងរបួសស្រាល ស្មាដៃ ខាងឆ្វេង។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ចំនួន០៦នាក់ ដោយបានឃាត់ខ្លួន០៣នាក់ និងបានគេចខ្លួន០៣នាក់៖ ១៖ ឈ្មោះ មាស អូន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំព្រែកខ្សាយខ ស្រុកពាមរណ៍ ខេត្តព្រៃវែង បានឃាត់ខ្លួន  ជាអ្នករៀបចំចាត់ចែងមធ្យោបាយ។ ២៖ ឈ្មោះ តាំង យាំងវៀង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិវៀតណាម បានឃាត់ខ្លួន ជាជនដៃដល់។

៣៖ ឈ្មោះ ង្វៀង យី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាមបានឃាត់ខ្លួន ជាអ្នកបើកម៉ូតូ។ ៤៖ ជនជាតិវៀតណាមចំនួន៣នាក់ទៀតបានរត់គេចខ្លួន។

វត្ថុតាងចាប់យករួមមាន៖ ១៖ សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់។ ២៖ ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់។ ៣៖ ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់។ ៤៖ រថយន្តម៉ាក CAMRRY ពណ៌ទឹកប្រាក់ ស្លាកលេខ 2T-708។ ៥៖ ម៉ូតូម៉ាក YAMAHA Exciter ពណ៌ទឹកប៊ិច ចំនួន២គ្រឿង

៦៖ ស្លាកលេខវៀតណាមចំនួន ២ស្លាក (62-C1 224.19 ,59D2 267.64) ៧៖ មួកការពារសុវត្ថិភាពចំនួន ០៣ (មួកពណ៌ផ្កាឈូកចំនួន ០១ ,មួកពណ៌ស ចំនួន០២)។ ៨៖ មួកឆាងសាច់ក្រណាត់ពណ៌ខ្មៅចំនួន ០១។ ៩៖ អាវក្រៅដៃវែងមានមួក ពណ៌លឿង ក្រឡាការ៉ូចំនួន០១ និង១០៖ លិខិតឆ្លងដែន ឈ្មោះ MEAS AUN ចំនួន ០១។

ប្រភពដដែលបញ្ជាក់ទៀតថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២៖ ៤៤នាទី នៅចំណុច កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មានជនសង្ស័យ០៤នាក់ បានជិះម៉ូតូ០២គ្រឿង សង្ស័យម៉ូតូម៉ាក អិចសាយទ័រ ចូលមកខាងមុខកាស៊ីណូ ភ្លាមនោះជនសង្ស័យ០២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន០២ដើម បាញ់ទៅលើសន្តិសុខ០៦គ្រាប់ បណ្ដាលឲ្យត្រូវរបួសស្រាល ឈ្មោះ ចៅ រិន ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ ត្រូវចំស្មាខាងឆ្វេង បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ ជាប្រភេទដែកកេះ មានរូបរាងដូចគ្រាប់បែក គប់ចូលទៅក្នុងបរិវេណខាងមុខកាស៊ីណូថ្មពេជ្រ ភ្លាមនោះជនសង្ស័យ បាននាំគ្នារត់ឡើងជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ គេចខ្លួនបាត់ទៅ។

ក្រោយពីកម្លាំងជំនាញធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានសន្និដ្ឋាន វាយតម្លៃ លើករណីនេះ គឺជារឿងទំនាស់ផ្ទៃក្នុងការរកស៊ី មកបង្កការអុកឡុក រំខានការស៊ី មិនចង់ឲ្យដំណើរការបាន។

ចំពោះការប្រើប្រាស់អាវុធ(កែឆ្នៃ)ក្នុងរូបភាពនេះ មិនមែនជាអំពើភេរវកម្មនោះទេ។ ចំពោះជនសង្ស័យដែលបានឃាត់ខ្លួន កម្លាំងជំនាញកំពុងកសាងសំណុំចាត់ការតាមនីតិវិធី។ រីឯជនសង្ស័យដែលគេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីឃាត់ខ្លួន យកមកចាត់ការតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com