ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានរោងចក្រធំៗ ចំនួន ៣ គ្រោងមកវិនិយោគនៅក្នុងខេត្តព្រៃវែង

ជាដំណឹងប្រកបដោយអំណរសាទរសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា យ៉ាងហោចណាស់ មានក្រុមហ៊ុនធំៗ ចំនួន ៣ បាននឹងកំពុងសិក្សាអំពីសក្ដានុពលនៃការវិនិយោគបង្កើតរោងចក្រក្នុងខេត្តព្រៃវែង ក្នុងនោះមានក្រុមហ៊ុន ចំនួន ២ នឹងចាប់ផ្ដើមសកម្មភាព នាពេលឆាប់ៗខាងមុខនេះហើយ។

ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណ វិទ្យាល័យ ហ៊ុន សែន ពាមរក៍ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការទាក់ទាញបានក្រុមហ៊ុន មកបោះទុនវិនិយោគនេះ គឺជាផ្នែកមួយនៃការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ និងពង្រីកការនាំចេញផលិតផលផ្សេងៗទៅក្រៅប្រទេស។

ដើម្បីជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនប្រជាពលរដ្ឋ និងអង្គពិធីដែរថា រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នឹងរួមគ្នាសិក្សាអំពីផលិតផលដែលមានសក្ដានុពលនៅតាមមូលដ្ឋានក្រុង ស្រុក ទាំងផលិតផលកសិកម្ម និងសិប្បកម្មនានា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស ក្នុងនោះក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ រួមទាំងអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង នឹងមានចលនារួមមួយ ដោយសម្រាំងយកផលិតមួយចំនួនរៀបចំវេចខ្ចប់ធ្វើជាអំណោយជូនភ្ញៀវជាតិ និងអន្តរជាតិ។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវដល់វិស័យឯកជន រួមទាំងថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលមាន ឬមានទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុននានា សូមត្រៀមលក្ខណៈចូលរួមគាំទ្រចលនានេះ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលក្នុងស្រុក ជាពិសេសដើម្បីរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ ស្របតាមទស្សនៈ “ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ”។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងជារួមនៅទូទាំងប្រទេស សូមបន្តរួមគ្នាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដោយចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនអ្នកវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យខិតខំថែរក្សាសុខភាព ខិតខំអប់រំបណ្ដុះបណ្ដាល ទាំងចំណេះដឹង និងសីលធម៌ដល់កូនចៅ និងត្រូវរួមគ្នាគាំទ្ររាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com