ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំ កសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិការបស់រដ្ឋបាលឃុំ-សង្កាត់

ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំ កសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិការបស់រដ្ឋបាលឃុំ-សង្កាត់ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រ ទទួលយកនូវបទពិសោធន៍ល្អៗពីគ្រូប្រទេស ក្នុងសិក្ខាសាលាតាំងពីដើមរហូតដល់បញ្ចប់វគ្គដែលមានរយៈពេល ៦ថ្ងៃ។

ឯកឧត្តមអភិបាលខេត្ត លើកទឹកចិត្ត ដល់ឃុំ-សង្កាត់ត្រូវរៀបចំផែនការផែនការអភិវឌ្ឍន៍មូលដ្ឋានខ្លួន ឱ្យបានច្បាស់លាល់
ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ ៣ឆ្នាំរំកិល
ត្រូវចេះចាត់ចែងថវិកាទៅលើគម្រោង ដែលជាអាទិភាព ជាតំរូវការបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួន ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាល់ថវិកាដែលទទួលបានក្នុងការអភិវឌ្ឍមូលដ្ឋាន ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវច្បាស់លាស់ ជាពិសេសថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់សាងសងឱ្យមានគុណ និងភាពសោភ័ណ្ឌភាព ជាពិសេសឃុំ-សង្កាត់ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនឱ្យបានខ្ពស់ជាប់ជាប្រចាំ ទាំងការដឹកនាំ ការងាររដ្ឋបាល និងការងារបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ចំពោះការអភិវឌ្ឍនៅមូលដ្ឋាន គឺសំខាន់បំផុតទាមទា​ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសយុវជន ពីព្រោះអាចជួយឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលបានធាតុចូល តាមរយៈ​ចំណេះដឹងថ្មីៗ ដែលទទួលបានពីក្រុមយុវជន ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តយ៉ាងរឹងមាំ មកលើក្រុមប្រឹក្សាឃុំ-សង្កាត់ តាមរយៈការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន បានបង្កើននូវភាពស្និទ្ធស្នាល និងមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការយ៉ាងពិតប្រាកដ នៅមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា លទ្ធផលក្នុងវគ្គបណ្ដុះបណ្ដាលនេះ ផ្អែកតាមការបូកពិន្ទុលើការធ្វើតេស្តមុនវគ្គ (Post Test) គឺពិន្ទុទទួលបានកម្រិតខ្ពស់ចាប់ពី៨០ដល់១០០ពិន្ទុ មានចំនួន ១៨% ពិន្ទុកម្រិតមធ្យមពី ៥០ដល់៧០ពិន្ទុ មានចំនួន៦៦% និងពិន្ទុខ្សោយ ឬធ្លាក់មធ្យមភាព មានចំនួន១៦%។ រីឯលទ្ធផលនៃការធ្វើតេស្តក្រោយវគ្គ (Pre Test) គឺពិន្ទុដែលទទួលបានកម្រិតខ្ពស់ចាប់ពី៨០ដល់១០០ពិន្ទុ មានចំនួន ៥៤.៤% ពិន្ទុកម្រិតមធ្យមពី ៥០ដល់៧០ពិន្ទុ មានចំនួន៣៩.៦% និងពិន្ទុខ្សោយ ឬធ្លាក់មធ្យមភាព មានចំនួន៦% បានបង្ហាញ់ឱ្យឃើញថា សមត្ថភាពរបស់សិក្ខាកាម មានការកើនឡើងយ៉ាងពិតប្រាកដ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com