ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

អភិបាលខេត្តកណ្ដាល ជំរុញឱ្យមានការដោះស្រាយជាបន្ទាន់បញ្ហាលិចទឹកនៅតាមសាលារៀន ពិសេសសាលារៀនជាទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានជំរុញឱ្យ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវមានវិធានការដោះស្រាយជាបន្ទាន់ បញ្ហាលិចទឹកនៅតាមសាលារៀន ពិសេសសាលារៀនជាទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនា ក្នុងក្រុងតាខ្មៅ ពេលខាងមុខនេះ។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្ត បាន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ សាលារៀនវ៉េស្ទឡាញន៍ សាខាទី១១ និងសាលាភាសាលីដឺលែន សាខាទី២ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដោយសារតែរដូវនេះជារដូវវស្សា បណ្ដាលឱ្យមានការជនលិចជាពិសេសនៅតាមសាលារៀន ក៏ដូចជាតាមលំនៅឋានប្រជាពលរដ្ឋទូទៅ ជាហេតុធ្វើឱ្យសិស្សានុសិស្សពិបាកក្នុងការសិក្សា ហើយបញ្ហាដែលគួរឱ្យបារម្ភមួយទៀតនោះ គឺការជនលិចអាចចំថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតែម្ដង ដូច្នេះដើម្បីបញ្ជៀសនៅបញ្ហាទាំងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវពន្លឿនការតបណ្តាញលូរំដោះទឹក ពីក្នុងវិទ្យាល័យ ហ៊ុន សែនសេរីភាព និងវិទ្យាល័យផ្សេងៗទៀតដែលជាមណ្ឌលប្រឡង ក្នុងក្រុងតាខ្មៅ។

ឯកឧត្តមបានបន្ថែមថា ជាការត្រៀមទុក្ខក្នុងករណីចាំបាច់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមម៉ាស៊ីនបូមទឹក ដើម្បីបូមរំដោះទឹកចេញឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាអាចបញ្ជៀសបាននូវការជនលិចក្នុងក្រុងតាខ្មៅ និងសាលារៀនផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ផងដែរថា ដោយសារតែការអភិវឌ្ឍ កំណើនមនុស្ស និងសំណង់អគារ បានធ្វើឱ្យប្រព័ន្ធលូរំដោះទឹកដែលមានពីមុន មិនអាចឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នបាន ដែលបញ្ហានេះតម្រូវឱ្យ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវផ្តល់ទិន្នន័យរបាយទឹកភ្លៀង ទំហំផ្ទៃរងទឹកភ្លៀងដែលនៅមានក្នុងខេត្ត រួមជាមួយ ថេរៈវេលា លំហូរទឹកភ្លៀង ដើម្បីយកមកដាក់ក្នុងកិច្ចប្រជុំ ដើម្បីរួមគ្នាពិភាក្សារកដំណោះស្រាយមានប្រសិទ្ធភាព។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com