ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

អភិបាលខេត្តកណ្ដាល ជំរុញឱ្យរដ្ឋបាលក្រុងអរិយក្សត្រ ពង្រឹងលើការបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងខិតខំបំរើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរឡើង

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលក្រុងអរិយក្សត្រ ដើម្បីបង្កើនភាពស្និតស្នាល និងពង្រឹងលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ គ្រប់អង្គភាព មន្ទីរជំនាញពាក់ព័ន្ធ ដេីម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះបទល្មើស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក ដល់រដ្ឋបាលក្រុងអរិយក្សត្រត្រូវដឹកនាំមន្រ្តី ឱ្យបន្តខិតខំបំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត ត្រូវកែប្រែឥរិយាបទពីអ្នកគ្រប់គ្រងទៅជាអ្នកបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងមូលដ្ឋានដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយឡើយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីជាគឺជាអ្នកបំរើសរាស្ត្រ មិនមែនជាចៅវាយនាយរបស់រាស្ត្រឡើយ ដូច្នេះក្នុងនាមជាមន្ត្រីត្រូវខិតខំធ្វើយ៉ាងណាសហការគ្នាគិតខំដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ឆ្លើយតបឲ្យបានទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវរួមសហការគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានគាប់ប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់អាជ្ញាធរ។

នាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់រដ្ឋបាលក្រុងអរិយក្សត្រ ពាក់ព័ន្ធនឹងការរៀបចំតែងតាំងមន្ត្រីក្នុងប្រអប់ដែលទំនេរឱ្យអស់ ដើម្បីពង្រឹងរចនាសម្ព័ន្ធ បង្កើនប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារឲ្យទៅមុខ ហើយការតែងតាំងគួរផ្ដល់អទិភាពទៅលើស្ត្រី ជាពិសេសត្រូវគិតគូរទៅលើ ការដំឡើងថ្នាក់មន្ត្រីកុំមានភាពយឺតយ៉ាវតាមឆ្នាំ និងតាមសញ្ញាប័ត្រជាក់ស្ដែងរបស់មន្ត្រី ដើម្បីឱ្យពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះគឺជាលើដំបូងសម្រាប់ក្រុងអារីក្សត្រ បន្ទាប់ពី ឯកឧត្តម គួច ចំរើន បានចូលកាន់មុខតំណែងអភិបាលខេត្ត រយៈពេល ១ខែជាង ហើយឯកឧត្ដមអភិបាលខេត្ត ក៏បានមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបានមានប្រសាសន៍ពីប្រវត្តផ្ទាល់ខ្លួន ការឆ្លងកាត់របបនយោបាយ ការសិក្សារៀនសូត្រ បទពិសោធន៍ និងប្រវត្តិការងារ ដើម្បីបង្កើនភាពស្និទ្ធស្នាល ស្គាល់គ្នាឱ្យកាន់ជិតស្និទ្ធ ជាមួយរដ្ឋបាលក្រុងអរិយក្សត្រ ងាយស្រួលទំនាក់ទំនងការងារជាមួយគ្នា បានកាន់តែប្រសើរបន្ថែមទៀត។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com