ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

គម្រោងដាក់ដេញថ្លៃសាងសង់ផ្លូវនៅឃុំស្ដុក ស្រុកគងពិសីខេត្តកំពង់ស្ពឺ មហាជនមើលឃើញថា! រៀបចំទុកជាមុនរវៀងក្រុមហ៊ុន និងក្រុមហ៊ុន ធ្វើឲបាត់បង់ថាក់វិការរដ្ឋ ស្នើសុំដល់លោកអភិបាលខេត្តមេត្តាពិនិត្យឡើងវិញផងទាន..

 

ខេត្តកំពង់ស្ពឺ៖ ភាពមិនប្រក្រតីក្នុងការបើកដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺក្រុមហ៊ុន (សហគ្រាសឯកបុគ្គល) ណេត សំណាង ដេញថ្លៃបានគម្រោង “សាងសង់ផ្លូវបេតុងអាម៉េប្រវែង៣២៧ម៉ែត្រ នៅឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ” តម្លៃប៉ាន់ស្មាន៖ ២៨០,៥០៣,២០០៛ តម្លៃដេញចុះបាន៖ ២៣៩,៨៣០,០០០៛ គឺដេញចុះត្រឹម ១៤,៥១ ភាគរយប៉ុណ្ណោះ ដែលនាំឱ្យមហាជន និងប្រជាជនក្នុងមូលដ្ឋានគ្រាន់តែឃើញពីលទ្ធផលនេះភ្លាម បានសម្តែងនូវការខកចិត្តចំពោះអាជ្ញាធរក្នុងការចាត់ចែងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំខាងលើនេះ និងស្នើសុំពិនិត្យឡើងវិញ។

ប្រជាជន និងមហាជនយល់ឃើញថា កិច្ចប្រជុំដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំស្តុក នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ប្រាកដជាមានការប្រពឹត្តអំពើពុករលួយ ដូចជាការនិយាយគ្នាជាមុនជាដើម នាំឱ្យការដេញថ្លៃគ្មានភាពសុក្រឹត្យ យុត្តិធម៌ បណ្តាលឱ្យខាតបង់ប្រាក់សម្រាបអភិវឌ្ឍន៍ឃុំសង្កាត់បន្តទៅមុខទៀត ព្រោះភាពជាក់ស្តែង ក្រុមហ៊ុន (សហគ្រាសឯកបុគ្គល) ណេត សំណាង ដេញគម្រោងចុះត្រឹម ១៤,៥១ ភាគរយប៉ុណ្ណោះ ដែលក្រុមការងារព័ត៌មានក៏បានសង្កេតឃើញថា មានការនិយាយចរចារគ្នា មុននឹងចូលរួមដេញគម្រោង ដើម្បីដេញថ្លៃទម្លាក់តែបន្តិច គឺយកចំណេញថវិការដ្ឋជាច្រើនចូលក្នុងហោប៉ៅ ចែកគ្នាចាយយ៉ាងរំភើយ។

ប្រជាជនក្នុងមូលដ្ឋាន និងមហាជន សង្ឃឹមថាលោក ចិន សាម៉េត នាយកទីចាត់ការ និងផែនការវិនិយោគខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តម វ៉ី សំណាង  អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នឹងពិនិត្យឡើងវិញពីភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីឱ្យមានតម្លាភាព ប្រសិទ្ធភាព និងមិនបាត់បង់ថវិកាសម្រាប់អភិវឌ្ឍន៍ឃុំបន្តទៅទៀត ជាពិសេសនោះ អ្នកវិភាគ ស្នើឱ្យឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតចំពោះការសង្ស័យថាជាអំពើខុសច្បាប់ដែលបានកើតមានខាងលើនេះផង។ប្រភព កណ្តាលហតញូស៍

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com