ទាន់ហេតុការណ៍
វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស...
0

ពលរដ្ឋស្រុកស្អាងស្នើសុំលោក រស់ ចន្ថា អធិការស្រុកជួយលុបបំបាត់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់ផង បើសិនជាលោក មិនគោរពតាមបទបញ្ជាប្រមុខថ្នាក់ដឹកនាំ ហាមមិនឲមានក៏ដោយ..

 

ខេត្តកណ្ដាល÷ ល្បែងស៊ីសងច្រើនប្រភេទអាចជាបណ្ដុំ នៃក្រុមយុវជនឈាមរាវ បង្កឲ្យមានបញ្ហាអសន្តិសុខសង្គម។ ហេតុ ដូច្នេះហើយបានជាសម្ដេចប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្ក្រាបក្រុមយុវជនដែលប្រមូលផ្ដុំគ្នាទាំងឡាយនោះ។ នោះគឺបង្កឡើងដោយល្បែងស៊ីសង ហើយល្បែងស៊ីសងទាំងនោះគេកំពុងសង្កេតឃើញមានច្រើនប្រភេទនៅក្នុងមូលដ្ឋានភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
ប្រភពរាយការណ៍ថា ក្រៅពីល្បែងអនឡាញភ្នាល់ដូចជាជល់មាន់និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រនោះ ក៏មានកន្លែងបុកប៊ីយែរដែលនៅលាយឡំជាមួយ គ្នានោះ។ យុវជនមួយចំនួនធំ គេចពីការសិក្សា (សាលា) នាំគ្នាមកលេងល្បែងបុកប៊ីយែ និងល្បែងស៊ីសងតាមអ៊ីនធឺណិត នៅភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាលយ៉ាងពពាក់ពពូន។ នៅទីតាំងខាងលើនេះគេសង្កេតឃើញមានយុវជនក្មេងៗជាច្រើន ជិះម៉ូតូចុះ ឡើងចេញពីទីតាំងល្បែងស៊ីសងខាងលើនេះ ដោយមិនខ្លាចរអា សមត្ថកិច្ចមូលដ្ឋាននោះឡើយ។
ប្រភពរាយការណ៍ថា ទីតាំងល្បែងស៊ីសងអនឡាញនិងតុបុកប៊ីយ៉ែនៅក្នុងមូលដ្ឋានខាងលើនេះ ហាក់ដូចជាមានការត្រូវរ៉ូវជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកមេប៉ុស្តិ៍ក្រាំងយ៉ូវតែម្ដង។ ជារឿយៗពួកក្មេងៗយុវជនទាំងនោះឈ្លោះទាស់ទែងគ្នាវ៉ៃវាយតប់ប្រើអំពើហិង្សាជាញឹកញយ ហើយគេមិនដែលឃើញមន្ត្រីមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះទៅបង្ក្រាបពួកក្មេងទាំងនោះទេ។ ដូច្នេះហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនចៅរបស់ពួកគាត់។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានទីតាំងល្បែងស៊ីសង ខាងលើសំណូមពរលោករស់ ចន្ថា អធិការនគរបាល ស្រុកស្អាងមេត្តាណែនាំទៅ លោកមេប៉ុស្តិ៍ក្រាំងយ៉ូវឲ្យពិនិត្យមើលទីតាំងល្បែងស៊ីសង ក្នុងមូលដ្ឋានខាងលើនេះផង។ ពីព្រោះបើយោង ទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពួកក្មេងៗទាំងឡាយមួយចំនួនកំពុងបង្កបញ្ហាឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភ័យខ្លាចជាខ្លាំង។ ឬមួយក៏លោកមេប៉ុស្តិ៍ក្រាំងយ៉ូវមិនហ៊ានជា មួយពួកក្មេងៗទាំងនោះ?ឬមួយខ្លាចអំណាចឥទ្ធិពលលុយរបស់ថៅកែល្បែងអនឡាញទេដឹង?៕ប្រភព គេហទំព័រពេញចិត្តមេឌា

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com