ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ឯកឧត្តម ជាវ តាយ អញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តពោ​ធិ៍សាត់ 

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្ត ពោ​ធិ៍សាត់ សម័យប្រឡង ២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដើម្បីលើកទឹកចិ​ត្ត និងតម្រង់ទិសដល់សិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាស​សរ​ទ្រូ​ង​​ដ៏រឹងមាំ សម្រាប់ប្រទេសជាតិ​នាពេល​ខាងមុខ។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវេទិកាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួម​ពីលោ​កអ​ភិ​បា​លរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទី​រអង្គ​ភាព​នា​នា​ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងបេក្ខ​ជនជ័យ​លាភី​ប្រ​ឡ​ងជាប់យ៉ាងច្រើនកុះករ។

លោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានឱ្យដឹងថា ល​ទ្ធផ​ល​នៃ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ក្នុងខេត្តពោធិ៍សាត់ មា​នសិស្សប្រឡងជាប់សរុប ១,៨៩១នាក់ ស្រី១,០៩៦នាក់ លើបេក្ខជនមកប្រឡងសរុប ៣,​២​៤​០នាក់ ស្រី១,៦៩៣នាក់ ស្មើនឹង៥៨.៣៦% ស្រី៦៤,៧៤%។ សម្រាប់ឆ្នាំ២០២១នេះ ល​ទ្ធ​ផ​ល​និ​ទ្ទេសA ចំនួន២៨នាក់ ស្រី១៣នាក់, និទ្ទេសB ចំនួន១៤២នាក់ ស្រី៨០នាក់, និទ្ទេសC ចំ​នួ​ន​៣​០​៧នាក់ ស្រី១៧៧នាក់, និទ្ទេសD ចំនួន៥៨៦នាក់ ស្រី៣៦៥នាក់ និងនិទ្ទេសE ចំនួ​ន​៨​២៨​នា​ក់ ស្រី៤៦១នាក់។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងចូលរួមអបអរសាទរ ដល់​ក្មួយៗសិស្សានុសិស្ស ដែលជាជ័យលាភីប្រឡងជាប់សញ្ញបត្រ មធ្យមសិក្សាទុតិយភូមិ ស​​ម័​​យប្រឡង ២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១កន្លងមកនេះ។

ឯក​ឧ​ត្ត​ម ​ក៏​សូ​ម​​ថ្លែ​ងអំណរគុណយ៉ាងជ្រាលជ្រៅ​បំផុត ​ជូនចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មា​តា​បិ​តា​ អាណាព្យាបាល​សិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុង​កា​រ​ជួ​យជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀននិងបង្រៀនពីចម្ងាយ តា​ម​រ​យៈ​ប្រ​ព័​​ន្ធOnline និងការចុះបង្រៀនដល់ផ្ទះ ដែលទាំងនេះ​ជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិ​បទ​នៃ​ការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យក្មួយៗសិ​ស្សានុសិស្សបានក្លា​យជា​ព​ល​រ​ដ្ឋ​ល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូង​ដ៏រឹងមាំ សម្រាប់ប្រទេសជាតិ​។ យើ​ងទាំងអស់គ្នាបានដឹងហើយថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលកន្លងមកនេះ ត្រូ​វ​​បានបិទបញ្ចប់ដោយជោគជ័យ ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន នា​យករ​ដ្ឋ​ម​ន្ត្រី​​នៃកម្ពុជា ដែលបានស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋពេញផ្ទៃប្រទេស មា​នប្រ​ព័​ន្ធ​ភា​​ពស៊ាំគ្រប់ៗគ្នា និងបានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្ល​ងប្រ​ក្រ​តី​ភា​ពថ្មី។

តែទោះជាយ៉ាងនេះក្តី កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន កំពុង​ទ​ទួ​ល​រងនូវការរាតត្បាតជាថ្មីម្តងទៀត នៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែល​តម្រូ​វ​ឱ្យ​រា​ជ​រ​ដ្ឋាភិបាល ដាក់ចេញវិធានការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូ​នដ​ល់ប្រជាជ​ន​កម្ពុជាគ្រប់ៗរូប ដើម្បីឆ្លងកាត់គ្រាដ៏លំបាកនេះបន្ថែមទៀត។

 ឯ​កឧ​ត្តមអភិបាលខេត្ត បានថ្លែងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បាន​នឹង​កំពុ​ងចូ​ល​រួ​ម​ចំ​ណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបង្ការ និងទប់ស្កាត់ ការ​រី​ករា​ល​ដា​ល​ជំ​ងឺ​កូ​វី​ដ​១៩ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស និងបុគ្គលិក​អ​ប់រំ​គ្រប់​លំ​ដា​ប់ថ្នាក់ តាមរយៈការដាក់ចេញនូវវិធានការ​ជាច្រើន ក៏ដូចជាការចេញសេចក្តីជូនដំណឹង និង​សេច​ក្តីណែនាំផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិធានការសុខភាព, ការរៀបចំរដ្ឋបាលឌីជីថល, កា​​រលើ​កកម្ពស់វិធានការគម្លាតសុវត្ថិភាព, ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិច និង​ការ​ផ្តល់​សេ​វា​​រៀ​នសូត្រពីចម្ងាយ ក្នុងបរិបទបង្កើតទម្លាប់រស់នៅធម្មតា តាមគន្លងថ្មី។ ឯកឧត្តមក៏បានណែនាំដល់ក្មួយៗ ក្នុងនាមជាសិស្សានុសិស្ស និងជាយុវជនបន្តវេន ត្រូវ​ក​សា​ង​ខ្លួ​នឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់លត់ដំ ព្យា​យាម​ត​ស៊ូ​រៀ​ន​សូត្រ ទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និ​ង​អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និ​ង​ជៀ​សចាកឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានា ដែលសង្គមស្អប់ខ្ពើម។ ជា​កា​រលើកទឹកចិត្តជូនដល់ក្មួយៗសិស្សានុសិស្សប្រឡងជាប់ ឯក​ឧត្តម​បានផ្តល់​ជូន​ថវិ​កា​ដ​ល់​អ្ន​កដែលបានចូលរួមជាក់ស្តែង សម្រាប់និទ្ទេសA ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបាន ថ​វិ​កា​២​លា​នរៀល, និទ្ទេសB ចំនួន៣២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៤០ម៉ឺនរៀល, និទ្ទេសC D និ​ង ​E ចំនួន២៦១នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល។ ដោយឡែកសម្រាប់លោកគ្រូ អ្ន​ក​គ្រូ ចំនួន៤៦នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល និងសិស្សបំពេញវិជ្ជា ចំ​នួ​ន​៨​នា​ក់​ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល សរុបជារួមថវិកាដែលត្រូវចំណាយ ចំនួន៥៨លាន និ​ង៣សែនរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com