ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

អង្គការ WCS សហការជាមួយរដ្ឋបាលជលផល ចុះកិច្ចព្រមព្រៀងបង្កើតកន្លែងនេសាទសហគមន៍ ចំនួន៥ ដើម្បីគ្រប់គ្រងនិងអភិរក្សធនធានជលផល

អង្គការ WCS សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល បានចុះកិច្ចព្រមព្រៀង បង្កើតកន្លែងនេសាទសហគមន៍ចំនួន៥ ដើម្បីគ្រប់គ្រងនិងអភិរក្សធនធានជលផល ជាពិសេសអណ្តើកហ្លួងនិងក្រពើត្រី ប្រកប ដោយនិរន្តរភាព។

លោក សោម ស៊ីថា មន្ត្រីជំនាញបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានឱ្យដឹងថា ដោយមើលឃើញពីបញ្ហា ប្រឈមជាច្រើនជាមួយការបាត់បង់ធនធានធម្មជាតិ ជីវចម្រុះនិងការបាត់បង់ទីជម្រករបស់ធនធានជលផល កាលពីពេលថ្មីនេះ អង្គការ WCS សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល បានចុះកិច្ចព្រមព្រៀងកន្លែងនេសាទ សហគមន៍ចំនួន៥ ដើម្បីគ្រប់គ្រងនិងអភិរក្សធនធានជលផល ជាពិសេសការការពារអណ្តើកហ្លួង និងក្រពើត្រី ដែលជាប្រភេទសត្វ ជិតផុតពូជឱ្យនៅគង់វង្ស ស្ថិតនៅខេត្តព្រះសីហនុ និងខេត្តកោះកុង។

លោកបានបន្តថា ការឈានទៅចុះកិច្ចព្រមព្រៀងនេះឡើង គឺដើម្បីឱ្យសហគមន៍ទាំង៥ ដែលបានចុះកិច្ចព្រមព្រៀងចូលរួមការពារ នូវកន្លែងនេសាទក្នុងសហគមន៍របស់ខ្លួនឱ្យបានល្អប្រសើរ ដូចជាការចុះល្បាតជាប់ជាប្រចាំ ទប់ស្តាត់ការនេសាទខុសច្បាប់ គ្រប់ប្រភេទ ជាពិសេសការពារ សត្វអណ្តើកហ្លូងនិងក្រពើត្រីដែលជាសត្វកំពុងរងគ្រោះជិតផុតពូជជាសកលផងដែរ។ លោកបានបញ្ជាក់ថា «និយាយរួមទៅកិច្ចព្រមព្រៀងរបស់យើង យើងធ្វើការជាមួយសហគមន៍ទិសដៅសំខាន់យើងផ្តោតសំខាន់ ខ្លាំងនោះការអភិរក្សសត្វអណ្តើកហ្លូង និងក្រពើត្រី ជាពិសេសធនធានជលផល ដូចជាប្រភេទត្រីផ្សេងៗទីជម្រកនៅតាម ព្រៃលិចទឹកនេះ ជាចំណុចដែលយើងធ្វើការងារជាមួយពួកគាត់។

ហើយមួយទៀតយើងចងក្រងជួយគាត់ក្រោមការដឹកនាំរបស់រដ្ឋបាលជផលចង់ឱ្យពួកគាត់មានសិទ្ធិគ្រប់គ្រាន់ពេលដែលបង្កើត សហគមន៍នេះហើយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន រដ្ឋបាលជលផលក្រសួងកសិកម្ម ដែលគាត់ការពារធនធាន ដោយខ្លួនឯង»។

លោកបានបន្ថែមថា ក្នុងចំណោមសហគមន៍នេសាទទាំង៥នេះ មានសហគមន៍នេសាទមួយស្ថិតនៅក្នុងឃុំចំការហ្លួង និងឃុំ កំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងសហគមន៍នេសាទចំនួន ៤ទៀត ស្ថិតនៅក្នុងឃុំបឹងព្រាវនិងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងដែលបានចុះកិច្ចព្រមព្រៀងចូលរួមការពារធនធានធម្មជាតិជីវចម្រុះ នៅក្នុងសហគមន៍នេសាទ របស់ពួកគាត់ផ្ទាល់តែម្តង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com