ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆាប់ឆេះផ្ទះ១ខ្នង ស្ថិតនៅឃុំសាន់គរ 

 

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិសាន់គរ(ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ​ខេត្តកំពង់ធំ ។

លោកយាយ មាស  ពណ៌  អាយុ៧០ឆ្នាំ ជាស្ត្រី​មេម៉ាយ រស់នៅ​ជាមួយ​ក្មួយ​  និង​ចៅ​ចំនួន​ ២​ នាក់​ បានបញ្ជាក់ថា ផ្ទះរបស់គាត់មានទំហំ៧ម៉ែត្រគុណនិង៩ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារនិង ដំបូលប្រក់ក្បឿង ត្រូវបានអគ្គីភ័យឆាបឆេះផ្ទះរបស់គាត់​ និង​ទ្រព្យសម្បត្តិ​អស់គ្មានសល់ កាលពីរសៀលថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០២៤​ដោយសារការឆ្លងចរន្តអគ្គិសនី ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ ចំពោះការបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ដោយសារអគ្គីភ័យឆាប់ឆេះនៅពេលនេះ  នឹងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនេះជារដូវក្តៅ អគ្គីភ័យ អាចឆេះផ្ទះបងប្អូនធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិផ្សេងៗបើយើងមានការធ្វេប្រហែស ។  ជាមួយ​នេះ​ដែរ​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បានណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់មុនពេលចេញដំណើរទៅក្រៅផ្ទះត្រូវបិទចរន្តអគ្គិសនី ពន្លត់ភ្លើងធូបទាន ឬភ្លើងចង្ក្រានជាមុនសិន  ។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាន ឧបត្ថម្ភជូនគាត់ នូវ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស  ទឹកត្រី  ទឹកស៊ីអ៊ីវចំនួន២យូរ  ត្រីខកំប៉ុងចំនួន២យួរ​ សម្ភារៈប្រើប្រាស់មាន ចង្រាន្ត ចាន ឆ្នាំង ស្លាប ព្រា  កាំបិត ធុងទឹក មុង ភួយ កន្ទេលខ្នើយ និងថវិកាមួយចំនួនទៀតផងដែរ។

លោកយាយ មាស ពណ៌ រួមជាមួយ អាជ្ញាធរដែនដី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌឹត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលបានជួយដោះស្រាយដល់ការលំបាករបស់គាត់ ដោយសារអគ្គីភ័យ ឆាបឆេះផ្ទះ សម្បែងនៅពេលនេះ  និងបានសូមគោរពជូនពរសម្ដេច លោក ជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ចាន់សុភា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com