ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដី សម្បទានសង្គមកិច្ច

ខេត្តកំពង់ធំ ៖ អតីតយុទ្ធជន កាន់តែមានជីវភាពប្រសើរឡើង បន្ទាប់ពីទទួលបានដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីអាចរស់នៅ ប្រកបមុខរបរ និងដាំដុះដំណាំផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ និងសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍បញ្ជាក់ជូនថា ក្រោយពីបានទទួលការចាប់ឆ្នោតយកដី និងផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានអតីតយុទ្ធជន ចំនួ​ន​១៤១គ្រួសារ កាលពីខែ ឧសភា ឆ្នាំ២0២១កន្លងទៅនេះ បងប្អូនបានមករស់នៅកសាងជីវភាពថ្មីនៅលើផ្ទះថ្មី និងលើដីសម្បទានសង្គមកិច្ច ដោយក្នុងមួយគ្រួសារ ទួលបានចំនួន ១ហិកតាកន្លះ ហើយបានដាំដំណាំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ។ មកដល់បច្ចុប្បន្ននេះ ភូមិអតីតយុទ្ធជន មិនទាន់មានផ្លូវ ទឹកស្អាត និងអគ្គិសនី សម្រាប់ប្រើប្រាស់នៅឡើយទេ។ នៅក្នុងរដូវវស្សាត្រូវបានជំនន់ទឹកភ្លៀង ជន់លិច បង្កឲ្យខូចខាតផលដំណាំរបស់បងប្អូនអតីតយុទ្ធជនមួយចំនួន។

នៅខណៈនោះផងដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដោះស្រាយជីវភាពគ្រួសារ នៅលើផ្ទះថ្មីនិងដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត បានផ្ដល់ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅពេលខាងមុខឆាប់ៗនេះ ឯកឧត្តមនឹងអញ្ជើញមកបើកការដ្ឋានសាងសង់ផ្លូវប្រវែង១២គីឡូម៉ែត្រ នៅក្នុងភូមិអតីតយុទ្ធជនយើង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងរៀបចំបណ្ដាញប្រព័ន្ធរំដោះទឹក និងប្រឡាយទឹក ជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ ដើម្បីងាយស្រួលដល់បងប្អូនក្នុងការរស់នៅ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានសំណូមពរដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ពិសេសទៅចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដែលនឹងរៀបចំចាក់ជូនបងប្អូននៅពេលឆាប់ៗខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com