ទាន់ហេតុការណ៍
វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស...
0

ទីតាំងស្នូកឃ័រអេលីដ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន មានបង្កប់ល្បែងស៊ីសង សមត្ថកិច្ចចុះទៅមើលអត់ឃើញ សង្ស័យមានអ្នករាយការណ៍ឱ្យម្ចាស់បានដឹងមុន..គេហទំព័រ ពន្លឺតាខ្មៅ

ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះការផ្សព្វផ្សាយពីទីតាំងស្នូកឃ័រអេលីដ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុងភ្នំពេញ ថាមានបង្កប់ល្បែងស៊ីសង នៅពេលសមត្ថកិច្ចចុះទៅមើលបែរជាអត់ឃើញ សង្ស័យមានអ្នករាយការណ៍ ឱ្យម្ចាស់បានដឹងមុន។ មហាជនក៏ដូចជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់បឹងត្របែក ខណ្ឌចំការមន បានសំណូមពរដល់អាជ្ញាធរបង្ក្រាបទីតាំងស្នូកយ័រអេលីដ បង្កប់ល្បែងស៊ីសងខុសច្បាប់ ជាច្រើនប្រភេទ មានដូចជាបៀរ និងអាប៉ោង ឲ្យមានប្រសិទ្ធិភាព និងសម្ងាត់កុំឲ្យម្ចាស់ទីតាំងដឹងខ្លួនមុន។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខ្នាតធំមួយនេះ គេមើលឃើញមានអ្នកញៀនល្បែង ចូលលេងទាំងយប់ ទាំងថ្ងៃមិនដាច់នោះទេ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពាក់ព័ន្ធនឹងបទល្មើសនានាដូចជាចោរលួច ចោរប្លន់ជាដើម និងរំលោភលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរដ្ឋាភិបាលផងដែរ។

ពលរដ្ឋបានបង្ហើបឲ្យដឹងថា កន្លងមកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានធ្វើការចុះបង្ក្រាបជាច្រើនលើកច្រើនសារមកហើយដែរ ប៉ុន្តែអ្វីជាចម្ងល់របស់មហាជន រាល់ប្រតិបត្តិការរបស់លោកអភិបាល ម្ចាស់ទីតាំងភាគច្រើនតែងតែដឹងខ្លួនមុនជានិច្ច ដែលធ្វើឲ្យអាជ្ញាធរពិបាកមានចំណាត់ការលើមេខ្លោងល្បែងស៊ីសងទាំងនេះ ហើយនៅពេលស្ថានភាពស្ងប់ស្ងាត់ទៅវិញ ម្ចាស់ទីតាំងក៏បើកដំណើរការជាធម្មតាទៅវិញ។

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានអោយដឹងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ (តាមរយៈការចេញផ្សាយរបស់នគរវត្ត)ថា លោកបានបញ្ជាអោយកម្លាំង ចុះត្រួតពិនិត្យ ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្ដងរួចមកហើយ តែសង្កេតឃើញថា ពុំមានសម្ភារៈឬសកម្មភាពពាក់ព័ន្ធនឹងការលេង ឬប្រកបល្បែងស៊ីសងខុសច្បាប់ដូចពលរដ្ឋផ្ដល់ព័ត៌មាននោះទេ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com