ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា ត្រៀមចេញទៅជំរុំហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់ នាខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ

ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាថ្លែងថា ក្រុមជម្រើសជាតិកីឡាចំបាប់ត្រៀមចេញទៅជំរុំហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់ នាខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ដើម្បីពង្រឹងសមត្ថភាព ក្នុងការត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ។

ក្នុងឱកាសបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅទីលាន សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា សហព័ន្ធកំពុងបន្តកិច្ចប្រឹងប្រែងឱ្យប្រភេទកីឡាចំបាប់កម្ពុជា អភិវឌ្ឍឱ្យ កាន់តែមានសក្តានុពលបន្ថែមទៀត។

ឯកឧត្តម ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបន្តថា ផែនការសហព័ន្ធចំបាប់ ដែលលោកអគ្គលេខាធិការ ធិន វិចិត្រ បានលើកឡើង គឺក្រុមជម្រើសជាតិកីឡាចំបាប់ត្រៀមចេញទៅជំរុំហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់ នាអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ ដែលយើងដឹងហើយថា ប្រទេសអ៊ីរ៉ង់គឺជាប្រទេសកំពូលមួយ នៃប្រភេទកីឡាចំបាប់នៅលើពិភពលោក ដោយម្ចាស់ជើងឯកពិភពលោក ប្រមាណ៦០ទៅ៧០% គឺជាអត្តពលិកអ៊ីរ៉ង់។

ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបន្តទៀតថា ក្រុមចំបាប់កម្ពុជានឹងបានទៅស្រូបនូវភាពមុតស្រួចក្នុងបច្ចេកទេសនៅទីនោះ ដោយក្រៅពីការហ្វឹកហាត់ ក៏មានការប្រកួតក្នុងស្រុករបស់អ៊ីរ៉ង់ ដែលកម្រិតប្រកួតក្នុងស្រុកនៅទីនោះ គឺមានកម្រិតខ្ពស់ជាងកម្រិត ស៊ីហ្គេមទៅទៀត។ ដូច្នេះឯកឧត្តមលើកទឹកចិត្តដល់អត្តពលិកជម្រើសជាតិចំបាប់កម្ពុជា ដែលត្រៀមចេញទៅបោះជំរុំហ្វឹកហាត់ នៅអ៊ីរ៉ង់ត្រូវមានស្មារតី និងការប្តេជ្ញាចិត្តខ្ពស់ ស៊ូទ្រាំអត់ធ្មត់ ស៊ូទ្រាំការឈឺឆាប់កាន់តែខ្ពស់ នោះការអភិវឌ្ឍន៍បច្ចេកទេសក៏កាន់តែលឿន ទៅតាមនោះផងដែរ។

ឯកឧត្តម ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បញ្ជាក់ថា ប្រសិនបើស៊ូទ្រាំនឹងការឈឺចាប់មិនបាន គឺទៅមិនរួចនោះទេ សម្រាប់ប្រភេទកីឡាចំបាប់ ដែលនេះជាចំណុចសំខាន់ ដែលកីឡាករចំបាប់ត្រូវឆ្លងកាត់។ ក្រោយការហ្វឹកហាត់នៅអ៊ីរ៉ង់ហើយ នៅដើមខែឧសភា ឆ្នាំ២០២២ ត្រូវត្រឡប់ មកវិញ ត្រៀមចូលរួមប្រកួតប្រជែងមេដាយក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ហើយនេះជាហ្គេមយុទ្ធសាស្ត្រ ក្នុងការវាស់ស្ទង់ដៃ ឆ្ពោះមកស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជាយើង។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ចាក់បន្ថែមទៀតថា នៅក្នុងឆ្នាំ២០២២នេះ គឺការហ្វឹកហាត់ និងការប្រកួតអន្តរជាតិបានច្រើន ដើម្បីជាក្តីសង្ឃឹម ឱ្យកាន់តែមុតមាំ ត្រៀមដណ្តើមមេដាយជូនជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។ ដូច្នេះសូមប្តេជ្ញាចិត្តទាំងអស់គ្នា ដើម្បីឱ្យវាសនាកីឡាចំបាប់ កិត្តិយសជាតិ ស្ថិតនៅលើការប្រឹប្រែងរបស់យើងទាំងអស់គ្នា។ បន្ថែមពីនោះ ភ្លេងជាតិកម្ពុជានឹងបន្លឺឡើងនៅក្នុងពិធីគោរពទង់ជាតិ ឱ្យបណ្តា ប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១ នៅពេលដែលក្រុមជម្រើសជាតិយើងឈានឡើងដល់ការឈ្នះមេដាយមាស។ សន្ទសន៍មេដាយមាស ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់ជាគោលដៅ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ លើប្រភេទកីឡាចំបាប់ គឺយ៉ាងតិចដណ្តើម ឱ្យបានមេដាយមាស៣គ្រឿង។

ឯកឧត្តមលើកឡើងថា ថ្នាក់ដឹកនាំទាំងអស់ គ្រូបង្វឹក មន្ត្រីបច្ចេកទេសទាំងអស់ គឺសុទ្ធតែជាអ្នកបម្រើ ស្ថិតនៅពីក្រោយនៃកីឡាករ កីឡាការិនី ដូច្នេះកីឡាករ កីឡាការិនីទាំងអស់ត្រូវដឹងច្បាស់ថា ខ្លួនឯងមានកម្លាំងធំធេងណាស់ ក្នុងការជំរុញខ្លួនឱ្យឈានទៅរកភាពជោគជ័យខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងអស់គ្នា។ គោលដៅច្បាស់លាស់ មិនត្រឹមតែដណ្តើមយកភាពជោគជ័យត្រឹមស៊ីហ្គេម ឆ្នាំ២០២៣ប៉ុណ្ណោះទេ ហើយក៏មិនមែនបញ្ចប់ត្រឹមស៊ីហ្គេមនៅកម្ពុជានេះដែរ ដោយវាគ្រាន់តែជាជំហានមួយ ក្នុងការកសាងភាពរឹងមាំរបស់វិស័យកីឡាកម្ពុជា ឆ្ពោះទៅថ្ងៃ អនាគតបន្តទៀតប៉ុណ្ណោះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com