ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងការចែករំលែកក្ដីស្រឡាញ់ ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤កុម្ភ: ជូនក្មួយៗកុមារអូទីស្សឹម ស្ថិតក្នុងវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញ ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងការចែករំលែកក្ដីស្រឡាញ់ ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤កុម្ភ: ជូនក្មួយៗកុមារអូទីស្សឹម ស្ថិតក្នុងវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ។

ថ្លែងទៅកាន់ លោក-គ្រូអ្នកគ្រូ និងមាតាបិតា កុមារខ្សោយសតិបញ្ញាក្នុងពិធីនេះ  ឯកឧត្តម គង់ សោភ័ណ្ឌ បានចាត់ទុកការចែករំលែកស្តីស្រឡាញ់ គឺជារឿងចាំបាច់ដែលយើងទាំងអស់គ្នា ត្រូវតែធ្វើទោះបីតិចក្ដីច្រើនក្ដី ព្រោះបានបង្ហាញឲ្យឃើញពីសណ្ដានចិត្ត ការសណ្ដោសប្រោសប្រណី បង្កើតស្នាមញញឹមឲ្យកុមារដែលជាទំពាំងស្នងឫស្សី ដើម្បីការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរន៍ភាព និងសុដុមរមនា។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំង កាយ ចិត្ត ប្រាជ្ញា យកចិត្តទុកដាក់ ថែទាំ អប់រំ និងបណ្តុះបណ្ដាលដល់សិស្សពិការភាពសតិបញ្ញា និងអូទីស្សឹមបានយ៉ាងល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយថែទាំ អប់រំ និងបណ្តុះបណ្ដាលដល់សិស្សពិការភាពសតិបញ្ញា និងអូទីស្យូម ជាងនេះទៅទៀតមិនត្រឹមតែបានផ្តល់នូវចំណេះដឹង និងការថែទាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយសម្រួលដល់ការ លំបាក របស់មាតា បីតា និងអណាព្យាបាលក្មួយៗអូទីស្សឹមមានពេលវេលា សម្រាប់រកស៊ីលក់ដូរផងដែរ។

បន្ទាប់ពីកិច្ចសំណេះសំណាលរួច ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងមន្ត្រីរាជការ បានផ្តល់ក្តី​ស្រ​ឡាញ់​​ដោយរៀបចំអាហារ ផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ និង ថវិកាជូនដល់លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងកុមារខ្សោយសតិបញ្ញា ដោយឯកឧត្តមបានផ្ដាំផ្ញើដល់នាយកវិទ្យាល័យអប់រំពិសេសត្រូវបន្តខិតខំអភិវឌ្ឍន៍វិទ្យាល័យឲ្យកាន់តែទំនើប ក្នុងការបង្ហាត់ បង្រៀនដល់ក្មួយៗឲ្យក្លាយជាសិស្សល្អ កូនល្អ។

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បាន មាន ប្រសាសន៍ថា សាលាផ្តោតលើការសិក្សាអប់រំពិសេស ដល់សិស្សពិការពេញ ១ថ្ងៃ ក្នុងទីតាំង ៤កន្លែង និងបានផ្ដល់អាហារ ៣ពេលក្នុង១ថ្ងៃ មានការថែទាំស្នាក់នៅពេលថ្ងៃ ដោយមានការយកចិត្តទុកដាក់បំផុតស្របតាមស្តង់ដារបច្ចេកទេសផ្នែកអប់រំពិសេស។ វិទ្យាល័យមានគ្រូបង្រៀនសរុប ៧២នាក់ ស្រី ៤០ នាក់ ក្នុងនោះ គ្រូក្របខ័ណ្ឌពិសេស ចំនួន៣៥ នាក់ ស្រី២០នាក់ គ្រូជាប់កិច្ចសន្យា ១៥ ស្រី ៧នាក់ គ្រូស្ម័គ្រចិត្ត ១៨ ស្រី១០ នាក់អ្នកស្ម័គ្រចិត្តបម្រើការចុងភៅ អ្នកអនាម័យ និងអ្នកយាមសរុប ៥នាក់ ស្រី០៣ ។ សិស្សពិការភាពសតិបញ្ញាមាន ២៦០នាក់ ស្រី ៦១នាក់ ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com