នៅរសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលិខិតបង្គាប់ការស្តីពីការបង្កើតក្លិបបាល់ទះ និងគណៈកម្មការចំពោះកិច្ច ដើម្បីទទួលខុសត្រូវដឹកនាំគាំពារក្លិបបាល់ទះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជួបសំណេះសំណាល ចែកលិខិតសរសើររបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ជូនក្រុមគ្រូបង្វឹក កីឡាករបាល់ទះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។






