ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ហ្គេមបាញ់ត្រីនៅកណ្ដាលក្រុងប៉ោយប៉ែតពង្វក់ស្មារតីក្មេងៗ ពលរដ្ឋសូមឲ លោក សៅ សារឿន អធិការក្រុងជួយបង្រ្កាបផងទាន..

(ខេត្តបន្ទាយមានជ័យ) ល្បែងស៊ីសងតាមអ៊ីនធឺណិត ជាពិសេសហ្គេមបាញ់ត្រីកំពុងវក់ស្មារតីកុមារា,កុមារី វ័យជំទង់នៅក្រុងប៉ោយប៉ែតឲ្យវកវីភ្លេចការសិក្សារៀនសូត្រ ។ រីឯអាជ្ញាធរក្រុងប៉ោយ ប៉ែត មិនចាត់វិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពនោះឡើយ។ នៅគ្រប់ច្រកផ្លូវក៏ដូចជាតាមទីតាំងហាងកាហ្វេសុទ្ធតែមានល្បែងហ្គេម internet ប៉ុន្តែ អាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសនគរបាល ត្រូវគេមើលឃើញថាធ្វើមិនដឹងមិនឮព្រោះតែដើម្បីលាបសក្ការៈ។

គេនិយាយថា ផលប្រយោជន៍ដែលទទួលបាន ពីតាមកាស៊ីណូឬហាងខារ៉ាអូខេបង្កប់ល្បែង គឺសមរម្យសម្រាប់ឲ្យលោកអធិការសោយសុខបានទៅហើយ មិនចាំបាច់មកបង្កើតបញ្ហានៅតាមដងផ្លូវកំប៉ិកកំប៉ុកយ៉ាងនេះទេ។ តែលោកអធិការត្រូវគេមើលឃើញថា កំពុងប្រមូលផល ប្រយោជន៍ពីគ្រប់ច្រកល្ហក ដោយមិនគិតពីផលលំបាក ទៅអនាគតចំពោះកុមារា,កុមារីនោះឡើយ។ ជាក់ស្ដែងទីតាំងល្បែងស៊ីសងច្រើនកន្លែងជាពិសេសទូហ្គេមបាញ់ត្រីកំពុងពង្វក់ស្មារតីយុវជនយុវនារីជាពិសេសថ្មីៗក្រោមអាយុ១៥ឆ្នាំឲ្យវិលវល់ភ្លេចការរៀនសូត្រ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងសុីសង ”ហ្គេមបាញ់ត្រី”ខុសច្បាប់មួយកន្លែងក្នុងភូមិផ្សាររ៉ា សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងបានដោយរលូន។ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនដែលឃើញចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង?គេថា បើមិនពាក់ព័ន្ធ នឹងផលប្រយោជន៍អាជ្ញាធរមាន សមត្ថកិច្ចលោកសៅ សារឿន ប្រាកដជាបង្ក្រាបបាត់ទៅហើយ។
ប្រភពដដែលបានឲ្យដឹងថា ទីតាំងល្បែងសុីសង”ហ្គេមបាញ់ត្រី”ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ នៅតែបន្តបើកឲ្យក្រុមក្មេងៗញៀនល្បែងចូលលេងហ៊ោ កញ្ជ្រៀវ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅជិតខាងមាន ការព្រួយបារម្ភ ភ័យខ្លាចកើតអំពើចោរកម្មនិងបទល្មើស ដូចជា លួច,ឆក់,ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ ក្រុមក្មេងៗ អ្នកទៅលេងល្បែងហ្គេមបាញ់ត្រីទាំងនោះមិនគិតគូរពីការសិក្សារៀនសូត្រអ្វីឡើយ។ ហេតុនេះគឺមានន័យថា លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនបានរួមចំណែកដោយប្រយោលក្នុងការបំផ្លាញអនាគតក្មេងៗទាំងនេះ។
ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ សំណូមពរលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយនានជ័យ និងឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់ វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង”ហ្គេមបាញ់ត្រី”ខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង។ ការរំពឹងទៅលើលោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ឲ្យបង្ក្រាបបញ្ហាហ្គេមល្បែងបាញ់ត្រីនិងល្បែងស៊ីសងអ៊ីនធឺណិតផ្សេងទៀតគឺមិនអាចទៅរួចឡើយ៕
សូមទំនាក់ទំនងរាល់ម៉ោងធ្វើការ ០៧៧៥៣០៥០៣

ប្រភពព័ត៌មាន ពីគេហទំព័រ ពេញចិត្ត មេឌា,,

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com