ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

អាជ្ញាធរ នៅស្រុកស្វាយអន្ទរ បណ្ដែតបណ្ដោយ ឲមានល្បែងមាន់ជល់អនឡានរីករាលដាលពេញស្រុក ពលរដ្ឋសង្ស័យថា÷បែបត្រូវថ្នាំសណ្ដុំហើយមើលទៅទើបមិនបង្រ្កាបសោះ….

ស្រុកស្វាយអន្ទរ៖ ម្ចាស់បើកល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងពង្រីកទីតាំងបនល្បែង ជ្រកក្រោមស្លាកហាងកាហ្វេ និងទីតាំងនានាជាច្រើនកន្លែង នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ហាក់ស្ពឹកស្រពន់ដៃជើង ភ្លេចបទបញ្ចាថ្នាក់ដឹកនាំ មិនបង្ក្រាបល្បែងស៊ីសងឱ្យទាន់ពេលវេលា។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានឱ្យអង្គភាពយើងដឹងថា ទីតាំងល្បែងស៊ីសងអនឡាញ(ជល់មាន់ និងឡូតូ) កំពុងតែរីកដុះដាលពេញមូលដ្ឋានស្រុកស្វាយអន្ទរ មានទីតាំងជាច្រើនដូចជា៖


ទីតាំងទី១ នៅផ្ទះឈ្មោះ(ណន) ភូមិសុបិន្ត  ឃុំព្រៃខ្លា
ទីតាំងទី២ នៅផ្ទះឈ្មោះ(សៀន) នៅភូមិតងឡងទី៣ ឃុំព្រៃខ្លា
ទីតាំងទី៣ នៅផ្ទះឈ្មោះ(វលក្ខណ៍) ស្ថិតនៅ ឃុំព្រៃខ្លា
ទីតាំងទី៤ នៅផ្ទះឈ្មោះ(វ៉ា) ស្ថិតនៅភូមិបឹងរ៉ាច់ ឃុំអង្គរទ្រេត
ទីតាំងទី៥ កន្លែងបោះប៊ូល ផ្ទះឈ្មោះ(វិន) ភូមិខ្សោក ឃុំពពឹស។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ ជាពិសេសលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នឹងចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលបានជម្រាបជូនខាងលើនេះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពដើម្បីរក្សាឱ្យបាននូវលក្ខណៈសម្បត្តិទី២ របស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ស្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ 
សូមបញ្ជាក់ថា “ល្បែងស៊ីសង គឺជាដើមចមនៃបញ្ហាអសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម” ។
ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង (មាត្រា១១: ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ)។

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com