ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

រដ្ឋបាលខេត្តកណ្តាល ជួបប្រជុំជាមួយគណៈមេប្រយោគស្តីពីការងាររៀបចំការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ

 

(ខេត្តកណ្ដាល)៖ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈមេប្រយោគប្រចាំខេត្តកណ្តាល ស្តីពីការងាររៀបចំការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តកណ្ដាល ជាមួយ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកណ្តាល និងឯកឧត្តម កែវ ធីវុធ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២៣នេះ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែខិតខំយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗ នៅចំពោះមុខនេះឲ្យទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យ។ ជាងនេះទៅទៀត ឯកឧត្ដមអភិបាលខេត្តកណ្តាល ក៏បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធក្នុងខេត្ត ត្រូវត្រៀមលក្ខណៈសម្បត្តិសំខាន់ៗ ចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដើម្បីធ្វើយ៉ាងណាឲ្យបេក្ខជនបានចូលរួមប្រឡង ដោយមិនមានបញ្ហារាំងស្ទះ។ ឯកឧត្ដមអភិបាលខេត្តកណ្តាល ក៏ដាក់បទបញ្ចាឲ្យអាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តទាំងអស់ ត្រូវពង្រឹងការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ នៃការប្រឡងទាំងក្នុង និងក្រៅមណ្ឌលប្រឡង ត្រូវធានាបាននូវបរិយាកាសល្អ មិនត្រូវបណ្ដាយឲ្យមនបាតុភាពមិនប្រក្រតីណាមួយកើតមានឡើងបានឡើយ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះកិច្ចសហការពីរដ្ឋបាលខេត្តកណ្តាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យទទួលបានជោគជ័យជារាងរាល់ឆ្នាំ ហើយកិច្ចសហការ​រួមគ្នា​នេះ​បង្ហាញ​ពី​ស្មារតី​សាមគ្គី​គ្នា ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ និង​ធនមនុស្សពិតប្រាកដ សម្រាប់យកមកអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនបានឆាប់រហ័ស។

ឯកឧត្តម កែវ ធីវុធ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ជារាងរាល់ឆ្នាំ យើងសង្កេតឃើញថា ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តកណ្ដាល តែងតែប្រព្រឹត្តទៅប្រកបដោយភាពរលូន និងមិនមានបាតុភាពមិនប្រក្រតីដែលធ្ងន់ធ្ងរណាមួយកើតឡើងឡើយ ពីព្រោះមានការសហការគ្នាយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ដែលញ៉ាំងឲ្យការប្រឡងតែងតែទទួលបានលទ្ធផលល្អអាចទទួលយកបាន ប្រកបដោយយុត្តិធម៌ ពោលគឺអ្នកចេះ គឺជាប់។ ឯកឧត្តម ឲ្យដឹងថា ចំពោះប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តកណ្ដាល ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍ស្មគ្រ័ចិត្តចំនួន ២៤៣រូប និងមន្ត្រី ACU ចំនួន២៦រូប។

សូមមញ្ចាក់ថា ខេត្តកណ្តាល មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៧ មណ្ឌល ស្មើនឹង ៤៥១បន្ទប់ ដែលស្ថិតនៅក្រុង/ស្រុក ចំនួន៤៖
១-ក្រុងតាខ្មៅ៖ មានចំនួន ០៩មណ្ឌល សម្រាប់បេក្ខជនមកពីក្រុងតាខ្មៅ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកពញាឮ និងក្រុងអរិយក្សត្រ។
២-ស្រុកស្អាង៖ មានចំនួន ២មណ្ឌល សម្រាប់បេក្ខជនមកពីស្រុកស្អាង និង ស្រុកកោះធំ។
៣-ស្រុកកណ្តាលស្ទឹង៖ មានចំនួន ៣មណ្ឌល សម្រាប់បេក្ខជនមកពីស្រុក កណ្តាលស្ទឹង និងស្រុកអង្គស្នួល។
៤-ស្រុកកៀនស្វាយ៖ មានចំនួន ៣មណ្ឌល សម្រាប់បេក្ខជនមកពីស្រុក កៀនស្វាយ ស្រុកលើកដែក ស្រុកល្វាឯម និងក្រុងអរិយក្សត្រ។

ខេត្តកណ្តាលមានបេក្ខជនមានឈោ្មះក្នុងបញ្ជី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១០,៨៧៣នាក់ ស្រី ៦,០២៣នាក់។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com