ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

មិនដែលភ្លេចបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានម្ដងណាឡើយ ខណៈលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយជូនស្ដ្រីទើបសម្រាលកូនរួច៤គ្រួសារ..

 

ទោះបីជាមានភាពមមាញឹកជាមួយការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង​បង្ក្រាបរាល់បទល្មើសនានាក្នុងមូលដ្ឋាននៃខេត្តកណ្ដាលដើម្បីរក្សាឲ្យបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និង​សង្គមជាតិយ៉ាងណាក៏ដោយ ក៏ក្រុមការងារគណៈពង្រឹងគណបក្សប្រជាជនកម្ពុជាសង្កាត់ដើមមៀនមិនដែលភ្លេចបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានម្ដងណាឡើយ។

ជាក់ស្តែងដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការ​ងារ​ព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិដើមគរ នៅព្រឹកថ្ងៃអាទិត្យទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសហការជាមួយក្រុមការងារភូមិចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមប្រធានដើម្បីផ្ដល់ជូនបងប្អូនស្ដ្រីៗដែលទើបសម្រាលកូនរួច ចំនួន០៤គ្រួសារ។

ជាមួយនោះ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន និងសូមសម្ដែងនូវការ​អបអរសាទរយ៉ាងស្មោះស័គ្រចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបសម្រាលបានបុត្រជាទីស្រឡាញ់និងជាសមាជិកថ្មីសម្រាប់ក្រុមគ្រួសារ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ក៏បានសម្ដែងការអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការស្រឡាញ់ ការទុកចិត្ត ការជឿជាក់មកលើក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀនដោយបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ បានយ៉ាងច្រើនកុះករ។

គួរជម្រាបជូនថា បងប្អូនស្ដ្រីៗទើបសម្រាលកូនរួច ចំនួន០៤គ្រួសារដែលមានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល រួមមាន៖
*ទី១៖ ឈ្មោះ រង ឡៃហ៊ង
*ទី២៖ ឈ្មោះ ប៊ុន លីដា
*ទី៣៖ ឈ្មោះ ហេង ដាលីន
*ទី៤៖ ឈ្មោះ សួន សារ៉េន

គួរជម្រាបជូនបន្ថែមទៀតថា ចំពោះអំណោយទាំងនោះ ក្នុងមួយគ្រួសារ ទទួលបាន៖អង្ករ១បាវ = ៥០ គ.ក្រ, ថវិកា = ១០០,០០០៛, ឧបត្ថម្ភមេភូមិ =១០០,០០០៛ ដោយសរុបជាថវិកាចំណាយរួមចំនួន៩៨០,០០០រៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com