ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ទីតាំងលួចបើកដំណើរការល្បែងសុីសងប្រភេទ{ជល់មាន់ }តាមកញ្ចក់ទូរទស្សន៍ដល់ធំមួយកន្លែងជ្រកក្រោមស្លាក{នីង នីង កាហ្វេ&តែគុជ )អាជ្ញាធររក្សាភាពស្ងៀមស្ងាត់..

ទីតាំងលួចបើកដំណើរការល្បែងសុីសងប្រភេទ{ជល់មាន់ }តាមកញ្ចក់ទូរទស្សន៍ដល់ធំមួយកន្លែងជ្រកក្រោមស្លាក{នីង នីង កាហ្វេ&តែគុជ )អាជ្ញាធររក្សាភាពស្ងៀមស្ងាត់..

 

កំពងចាម, ទីតាំងលួចបើកដំណើរការល្បែងសុីសងប្រភេទ{ជល់មាន់ }តាមកញ្ចក់ទូរទស្សន៍ដល់ធំមួយកន្លែងជ្រកក្រោមស្លាក{នីង នីង កាហ្វេ&តែគុជ )នៅលើផ្លូវព្រះបាទអង្គអេងស្ថិតភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទីតាំងមួយកន្លែងបានបើកដំណើរជាយូរមកហើយដោយមិនរំខានដល់មន្ត្រីពាក់ក្នុងមូលដ្ឋានក្រុងកំពង់ចាមសូម្បីតែបន្តិច។

ទីតាំងល្បែងស៊ីសងខាងលើអង្គភាពយើងថ្ងៃនេះបានចុះទីតាំងនិងផ្តិតរូបភាពជាក់ស្តែងទីតាំងបើកលេងល្បែងស៊ីសង់ដូចជា៖{ជល់មាន់អនឡាញ }កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ហាក់ដូចជាមិនញញើតវិធានការរបស់សមត្ថកិច្ចអាជ្ញាធរសង្កាត់/ក្រុងឡើយ ដូចជាគួអោយចំណែកណាស់ ហេតុអ្វីទីតាំងបើកលេងល្បែងសុីសងយ៉ាងប៉ុណ្ណាណីបែរជាមន្ត្រីពាក់ព័ន្ធមិនដឹងទៅវិញ។

ពលរដ្ឋលើកឡើងថា៖លោក អុឹង ប៊ុន អធិការក្រុងកំពង់ចាម ប្រហែលជាជ្រាបរឿងនេះហើយ គួរតែជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផង សូមកុំព្រងើយកន្តើយក្នុងការចុះបង្ក្រាបបទល្មើសល្បែងសុីសងទាំងឡាយណាខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះបើកដំណើររាល់ថ្ងៃដោយពុំទាន់ឃើញអវត្តមានសមត្ថកិច្ចណាម្នាក់ចុះទៅពិនិត្យទីតាំងជាក់ស្ដែងនោះឡើយដើម្បីធ្វើការទប់ស្កាត់ឬបង្ក្រាបទាន់ពេលវេលា។

ពលរដ្ឋសង្ឃឹមថា៖លោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមទើបមកកាន់តំណែងជាស្នងការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបទីតាំងបើកល្បែងសុីសងមួយកន្លែងនេះបានចាក់ជាមិនខាន ដើម្បីចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សង្ឃឹមថាលោកស្នងការខេត្តកំពង់ចាម និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួនបន្តទៀតដើម្បីភូមិ/ឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ???????? 077 530503

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com