ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួយកម្មករ កម្មការិនីជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួយកម្មករ កម្មការិនីជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

 

នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​សម្លៀកបំពាក់​ចំនួន៧, ផលិតស្បែកជើងចំនួន២, ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន២ និងផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេសជប៉ុន។ល។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តកំពង់ឆ្នាំងនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។សម្តេចតេជោបានមានប្រសាសន៍ថា បេសកកម្មជំនួបជាមួយកម្មករនិយោជិត ក្នុងគោលបំណង ពិនិត្យមើលចាប់តាំងពីបញ្ហាតូចរហូតដល់បញ្ហាធំ ដើម្បីដោះស្រាយជូនដល់កម្មករ កម្មការិនី ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះគោលនយោបាយ និងក្របខណ្ឌគតិយុត្តិដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងទៅ។ជាថ្មីម្តងទៀត សម្តេចតេជោបានបញ្ជាក់ទៀតថាគ្រប់រោងចក្រសហគ្រាសទាំងអស់ដែលមានជនមានពិការភាពត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល១៥នាទីដូចស្រ្ដីមានផ្ទៃពោះដែរ។

សម្តេចតេជោ ហ៊ុន សែន នៅតែបន្តបញ្ជាក់ពីតម្លៃនៃសន្ដិភាព ដែលសន្តិភាពនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងអស់នៅលើសកលលោក ខណៈដែលប្រទេសមួយចំនួនមិនមានសន្តិភាព គឺមានសង្គ្រាមហែកហួរគ្នា គឺធ្វើឲ្យបាត់បង់អ្វីៗទាំងអស់ ជាពិសេសបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះជាបន្តបន្ទាប់ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការទាក់ទងដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋ។ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តណែនាំឱ្យមានការ យកចិត្តទុកដាក់ក្នុងការអនុវត្តការដោះស្រាយបញ្ហានានា ដើម្បីផលប្រយោជន៍របស់កម្មករ កម្មការិនី នៅនឹងមូលដ្ឋាន ដោយមិនត្រូវរង់ចាំតែក្រសួងការងារ ឬក្រសួងពាក់ព័ន្ធនៅ ថ្នាក់ជាតិនោះឡើយ។

ពាក់ព័ន្ធរឿងនយោបាយ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចបានប្រាប់ឯកអគ្គរាជទូតខ្មែរប្រចាំ​ប្រទេសបារាំងឲ្យជួយអន្តរាគមន៍ ដល់ពលរដ្ឋខ្មែរម្នាក់នៅបារាំង បន្ទាប់ពីចាញ់បោកអតីតមេបក្សប្រឆាំងរហូតដល់មានបញ្ហាជាមួយអាជ្ញាធរបារាំង។សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងរៀបចំខ្សែវីដេអូមួយ ហើយនឹងផ្សព្វផ្សាយជាសាធារណៈ ដើម្បីបកអាក្រាតពីទង្វើទុច្ចរិតរបស់មេដឹកនាំនយោបាយកំពុងរត់ចោលស្រុកម្នាក់ដែលបានបោកប្រាស់អាជ្ញាធរបារាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សមាជិកក្រុមប្រឆាំងណាដែលចាកចេញ ពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ហើយមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា សម្ដេចនឹងលើកលែងទោសឱ្យ។ លើកលែងតែជនក្បត់ជាតិបីជំនាន់ម្នាក់គត់តែប៉ុណ្ណោះ ដែលសម្ដេចមិនលើកលែងទោសឲ្យជាដាច់ខាត។

ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ហើយបានបិទបញ្ចប់កាលពីយប់មិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំទាំងការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម១២ ដែលជាមោទនភាពសម្រាប់ខ្មែរទាំងមូល ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍អាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បន្ថែមពាក់ព័ន្ធទៅនឹងម្ចាស់បុរី ថា សុំឱ្យម្ចាស់បុរីទាំងអស់មានការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ដែលមានភាពយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះ។ ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានប្រកាសលើកទឹកចិត្តអោយមានការរឹបអូសផ្ទះសម្បែងបុគ្គលប្រឆាំងណាក៏ដោយដែលធ្វើតាមនយោបាយ អាក្រក់របស់ជនក្បត់ជាតិ ៣ជំនាន់ មានចេតនាមិនបង់ប្រាក់ទៅម្ចាស់បុរី។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា
សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៤៧៦នាក់ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com