ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែល​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរការ​ជួសជុល​កែលំអ​ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​ដំណើរ​អញ្ជើញ​ចុះទៅ​ពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​យក​មន្ទីរពេទ្យ​នេះ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩​។​

​ការរៀបចំ​មន្ទីរពេទ្យ «​នគរ​ទេព​» មាន​ផ្ទៃដី​ទំហំ​១​ហិកតា ៥០​អា ដែល​មាន​អគារ​ទំហំ ២៥,០០០​ម៉ែត្រ​ការេ កំពស់​៥​ជាន់ មាន​ប្រព័ន្ធ ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សទ្បា (solar) និង​មាន​ម៉ាស៊ីនភ្លើង​បំរុង​កម្លាំង ៣៥០ KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀតផង​។

​មន្ទីរពេទ្យ​នគរ​ទេព​អាចដាក់​គ្រែ​សម្រាប់​អ្នកជំងឺ​បាន​ប្រមាណ ៥០០​គ្រែ ដែល​អាច​រៀបចំ​ទៅតាម​តម្រូវការ​នៃ​ផ្នែក​ផ្សេងៗ​ដូចជា ផ្នែក​សង្គ្រោះបន្ទាន់​បាន​៨០​គ្រែ និង​ផ្នែក​ជំងឺ​ធម្មតា​បាន​៤២០​គ្រែ​។​មន្ទីរពេទ្យ​នេះ​ក៏​មាន​បំពាក់​គ្រឿង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​ផ្សេងៗ​តាម​ស្តង់ដារ​ជា​មន្ទីរពេទ្យ​សម្ព​ព និង​ព្យាបាល​រោគ​ស្ត្រី​ផងដែរ​៕

​ទន្ទឹម​នឹង​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​១៩ គឺ​ត្រូវ​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​នៅ​តាម​ទីសាធារណៈ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ មុខមាត់​ត្រចៀក ជាមួយ​សាប៊ូ ចិ​ល ឬ​ទឹក​អាល់​កុល ហើយ​ត្រួវ​រក្សា​គម្លាត​អោយ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ហោច​ណាស់​ចម្ងាយ​ជាង​១​ម៉ែត្រ​កន្លះ​ពីគ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com