ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង ជាតំណាងចូលរួមក្នុងកិច្ចប្រជុំ .. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា..
0

ពលរដ្ឋក្នុងស្រុកសំរោងហួសចិត្តក្នុងការដេញថ្លៃគម្រោងឃុំ សង្កាត់ចំនួន៣គម្រោង ក្នុងឃុំទ្រា  ស្រុកសំរោង ត្រូវបានមើលឃើញថា ជាកាឃុបឃិតស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន ..

ពលរដ្ឋក្នុងស្រុកសំរោងហួសចិត្តក្នុងការដេញថ្លៃគម្រោងឃុំ សង្កាត់ចំនួន៣គម្រោង ក្នុងឃុំទ្រា  ស្រុកសំរោង ត្រូវបានមើលឃើញថា ជាកាឃុបឃិតស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន ..

 

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាឃុំ ទ្រា បានរៀបពិធី ដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលមានគម្រោងចំនួន៣ មានឃុំទ្រា ឃុំលំចង់ និងឃុំជើងគួន ត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំឃុបឃិតគ្នាសុទ្ធសាធរវាងក្រុមហ៊ុននិងក្រុមហ៊ុនដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន។ សកម្មភាពដែលនាំឲ្យមានការសង្ស័យទាំងនោះគឺ ក្រុមហ៊ុនជាច្រើនបានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញថ្លៃនៅ ក្បែរៗមុខបរិវេណសាលាឃុំតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ។ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាទុកជាមុន មុនពេលដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ ជាងនេះទៅទៀតគេបានឃើញ ក្រុមហ៊ុនចំនួន៣ ដែលបាន ចូលដាក់សំណើរដេញថ្លៃ ចំណែកឯក្រុមហ៊ុនជាច្រើនទៀត ដែលមិនបានដាក់ប៊ីតដេញថ្លៃនោះទេ ។
បញ្ជាក់ឲ្យឃើញថាក្នុងការដេញថ្លៃមានភាពខុសប្រក្រតី ក្នុងការដេញថ្លៃ ជាពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សិទ្ធសឹងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ានស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុត។ នៅក្នុងដេញថ្លៃ។

១ ឃុំ ទ្រា ផ្លូវបេតុងអាមេ ប្រវែង ០,៣៩០ ទទឹងបេតុង ៦០០ម កម្រាស់បេតុង ១៥០ ម ម ជើងទេ M :១:១,៥  ដែលមានតម្លៃប៉ាន់ស្មាន : ២៤៧,១១១,២៥២ រៀល បានទៅលើ ឈ្មោះ ទឹម ច័ន្ទជីវ័ន្ដ  ក្រុមហ៊ុន(គ្រឹស្នាសំណង់ ) ដែលបានដាក់ដេញក្នុងតម្លៃ ២៣៣,៥២០,០០០៛ ។

២ ឃុំចង់ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣២០គ.ម និងមានទទឹងបេតុង ៥.០០ម កម្រាស់បេតុង ១.៥០មមជើងទេM១:១.៥ ដែលមានតម្លៃប៉ានស្មាន៖ ១៧២,៦៧៩,២៦៩រៀលដែលបានទៅលើឈ្មោះ ខែម សាវ៉ាត ក្រុមហ៊ុន (សំណង់ទូទៅខែមចន្ធី)ដែលបានដាក់ដេញក្នុងតម្លៃ៖ ១៦៥,០០០,០០០៛ ។

៣ ឃុំជើងគួន ស្ដារប្រឡាយ ដែលមានប្រវែង ១.៩០០គ.មដែលមានតម្លៃប៉ានស្មាន៖ ៨៨.១៣៥.៤៧៧ ៛ បានទៅលើឈ្មោះម៉ម សុផល ក្រុមហ៊ុន(សំណង់ទូទៅម៉មដាវី  )ដែលបានដាក់ដេញក្នុងតម្លៃ៖ ៨១,៦៩៣,៩០០៛ ។

ក្រុមហ៊ុនទាំងបី នេះបានដាក់តម្លៃដេញថ្លៃសម្រាប់គម្រោងសាងសង់ប្រគៀកនិងតម្លៃប៉ាន់ស្មានបំផុតគួរឲ្យសង្ស័យ។
មហាជនបានស្នើឲ្យ លោក ម៉ៅ កេត អភិបាលស្រុកសំរោងលោក ហេង វុទ្ធី ប្រធានផែនចាត់ការនិងវិរិយោគខេត្ត ជាពិសេសឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ សូមពិនិត្យមើលករណីក្រុមហ៊ុនឃុបឃិតគ្នាយកលុយជាតិចែកគ្នានេះផងទាន មិនចឹងលុយជាតិពិតជាខាតបង់ចូលថង់ខោប៉ាវក្រុមហ៊ុន ឯសមិទ្ធផលដែលបានមកពីការដេញថ្លៃគឺមិនមានគុណភាពតាមស្តង់ដាផ្លូវគ្មានគុណភាពនោះទេ ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com