ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ស្មានថាជាឧត្តមសេនីយ៍ផ្កាយពីរ ពេលអាវុធហត្ថរាជធានី ចាប់បាន គឺត្រឹមតែជាអ្នកគួកជេរដីនិងជាតៃកុងឡានធម្មតាសោះ

 

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យបាន អះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ ១០,០០០ដុល្លារ ហើយជនសង្ស័យបានបង្ហាញរូបថតដែលមានរូបខ្លួន ថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និង ថតជាមួយថ្នាក់ដឹកនាំផ្សេងទៀត ទៅជនរងគ្រោះមើល ទើបធ្វើឲ្យជនរងគ្រោះ មានការជឿទុកចិត្ត ព្រមប្រគល់ប្រាក់ជាដំណាក់កាល ឲ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌ។ ជនសង្ស័យ បានឲ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។ បន្ទាប់មក ជនសង្ស័យក៏បានប្រគល់ អត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្ម ទៅជនរងគ្រោះប្រើប្រាស់ ។ ក្រោយមកជនរងគ្រោះ បានសួររកប្រាក់ខែរដ្ឋ អង្គភាព និងមេកើយ ស្រាប់តែជនសង្ស័យ បានប្រាប់ថា ចាំសួរថ្នាក់លើឲ្យ និងរកលេសដោះសាររហូត ទើបជនរងគ្រោះដឹងថា ខ្លួនត្រូវបានចាញ់បោកគេ ក៏ដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញតែម្តង។

បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះ អាវុធហត្ថភ្នំពេញក៏បានបើកការ ស្រាវជ្រាវជាបន្ទាន់ និងឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនសង្ស័យមានមុខរបរត្រឹមតែ ជាអ្នកគួកជេរដី និងជាតៃកុងឡានប៉ុណ្ណោះ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាប់យក អាវុធខ្លីកែច្នៃ ០១ដើម ពុំមានម៉ាក និងឯកសារក្លែង មួយចំនួន ពីជនសង្ស័យផងដែរ។ ជនសង្ស័យ បានទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូល ក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែងឯកសារប្រគល់ឲ្យ ជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះ ទើបតែបាន ៨,០០០ដុល្លារប៉ុណ្ណោះ ក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធី។

ករណីកើតឡើងខាងលើនេះ គឺដូចគ្នាទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលធ្លាប់បានចែករំលែកនៅក្នុងផេកផ្ទាល់ខ្លួនរបស់ឯកឧត្តមថា ” បញ្ហាមួយដែលបានកើតឡើងជារឿយៗ ជាច្រើនឆ្នាំ មកហើយគឺ ការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ (រួមទាំងរូបខ្ញុំផ្ទាល់) ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តិនូវអំពើមិនល្អ ដែលពេលខ្លះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនិងផលប្រយោជន៍របស់ ប្រជាពលរដ្ឋ ដ៏ទៃទៀត។ យើងត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ”។ ជាពិសេស ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ទៀតថា ” ឯកឧត្តម ថតសែលហ្វីជាមួយមនុស្សរាប់ពាន់នាក់ រាប់រយនាក់ តែអ្នកខ្លះបានរូបថតជាមួយឯកឧត្តមមួយប៉ុស្ត៍ ក៏ដើរធ្វើបាបគេ ប្រព្រឹត្តអំពើខុសឆ្គង ដោយភូតកុហក់ថាជាជំនួយការរបស់ឯកឧត្តម ដើរចាប់ដី ដែលមនុស្សបែបនេះត្រូវតែចាប់ខ្លួនភ្លាមៗ។ ពីណាដែលយកឈ្មោះឯកឧត្តមទៅប្រើ ទោះជាជំនួយការឯកឧត្តមឬអ្វីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ គឺចាប់ទៅមិនបាច់សួរយោបល់ទេ ហើយបើប្រាប់ឯកឧត្តម គឺឯកឧត្តម ប្តឹងថែមពីលើទៀត។ ដូច្នេះតាមរយៈសារ ដ៏មានតម្លៃ របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ខាងលើនេះ គឺជាជំនួយស្មារតី ក្នុងការដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសារធារណៈជនទូទៅ តោងប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ កុំឲ្យចាញ់បោកជនទុច្ចរិត ដោយត្រឹមតែឃើញរូបថត ដែលថតជាមួយថ្នាក់ដឹកនាំ ឬឥស្សរជនសំខាន់ណាមួយឲ្យសោះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com