ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិ

 

(កណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះដើម្បីមានចីរភាពនាពេលអនាគត» ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ,លោកស្រីរ៉េត ផល្លីដា ជាឧត្តមភរិយា និងស្នងការរងទាំងអស់ ព្រមទាំងស្ត្រីជានគរបាលជាង២០០នាក់ផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។

លោកឧត្តមសេនីយ៍ទោស្នងការ បានលើកឡើងទៀតថា កងកម្លាំងនគរបាលនារីខេត្តកណ្ដាល បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ ជាមួយនឹងការទទួលបានការកោតសរសើរពីសំណាក់មហាជនគ្រប់ទិសទីផងដែរ។

លោកបន្តថា «ស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ពិសេសមិនត្រឹមតែបំពេញការងារស្នូលប៉ុណ្ណោះទេ ការងារលំបាកទៀតនោះគឺការងារផ្ទះ កុំថាការងារផ្ទះនេះស្រួលឲ្យសោះ គឺលំបាកណាស់ រវីរវល់ វីវក់ពេញផ្ទះ ណាមួយបាយម្ហូបប្ដីកូន ស្លៀកពាក់កូនៗ ជូនកូនទៅរៀន ការងារផ្ទះសព្វគ្រប់បែបយ៉ាង ដែលនេះពិតជាគួរឲ្យកោតសរសើរបំផុតចំពោះការលះបង់របស់ឧត្តមភរិយាជានគរបាលគ្រប់រូបដែលបានលះបង់ ទាំងក្នុងកិច្ចការងារជាតិ និងការងារផ្ទាល់ខ្លួន ។

លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផងដែរ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។ ជាមួយគ្នានោះ លោកស្ន​ងការក៏បានផ្តល់ជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់កងកម្លាំងនគរបាលនារីផងដែរ ដែលជាការចូលរួមចំណែកលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រីជានគរបាលជាតិ ហើយក៍មានគម្រោងសម្របសម្រួលក្នុងការតម្លើងមុខតំណែងដល់ស្ត្រីជានគរបាលដែលមានស្នាដៃនិងមានសមត្ថភាពផងដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com