ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

រឿងរ៉ាវ​មន្ត្រី​គយ​ដែល​រំលោភ​យក​ដី​ភ្នំ​បូរី​មិនទាន់​ឃើញ​មាន​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​នោះ​ទេ​…

(​ខេត្តតាកែវ​)៖ កាលពី​ពេល​ថ្មីៗ​នេះ​គេ​ឃើញ​មាន​មន្ត្រី​គយ​ម្នាក់​ដែល​មានឈ្មោះ នាង សុខុម ដែល​គេ​ដឹងថា​ជា​នាយការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ទ្វេភាគី​បាក់ដៃ ក្នុងស្រុក​អង្គរ​បូរី​ដែល​ជាប់​នឹង​ព្រំដែន​វៀតណាម​នោះ បាន​កំពុងតែ​រំលោភ​យក​ដី​ភ្នំ​បូរី​មួយចំណែក​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ក្នុង​ច្បាប់​ភូមិបាល​បាន​ចែង​ថា អ្នក រំលោភ​យក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ត្រូវ​ពិន័យ​ពី​៥​លាន​រៀល ដល់​៥០​លាន​រៀល និង ជាប់គុក​ពី​១​ឆ្នាំ ដល់​៥​ឆ្នាំ​, តើ​មេ​គយ​ច្រក​បាក់ដៃ​រូបនេះ ដែល គេ​ដឹងថា​កំពុង​រំលោភ​យក​ដី​ភ្នំ​បូរី ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​អាច​មាន​ទោស​ដែល​ឬទេ​?

​ភ្នំ​បូរី ស្ថិត នៅក្នុង​ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ ត្រូវ បាន គេ ចាត់ទុកថា គឺ​ជា​ទី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស កម្ពុជា ជា មួយ នឹង ភ្នំ​ដា ដែល​ស្ថិត នៅ ក្បែរ គ្នា​ផង​ដែរ​, ហើយ​ភ្នំ​មួយ នេះ ត្រូវ​គេ​រកឃើញ​មាន​វត្ថុ​បុរាណ​ជាច្រើន​ដែល​បន្សល់ទុក សម្រាប់ ការ ស្រាវជ្រាវ​ពី​សម័យកាល នៃ ការ កកើត​ទឹកដី​ប្រទេស កម្ពុជា​។ តែ​ពេល​នេះ ភ្នំ​ប្រវត្តិសាស្ត្រ​មួយ​នេះ ត្រូ វ​បាន​អ្នក មាន លុយ មានអំណាច កំពុង​នាំ​គ្នា ប្រើប្រាស់ គ្រឿងចក្រ ក៏ ដូចជា សាងសង់​សំណង់ ផ្សេងៗ​ចាប់ពី​ជើងភ្នំ រហូត ដល់ កំពូល ភ្នំ​ទៅ​ហើយ ប៉ុន្តែ​អាជ្ញាធ​រហាក់​មិន សូវ​ខ្វល់ខ្វាយ​នោះទេ​។​
​សកម្មភាព​នៃ​ការរំលោភ​យក​ដី​ភ្នំ ដែល គេ កត់ សម្គាល់​ឃើញ ថ្មីៗ​នេះ គឺ​ប្រព្រឹត្តិ​ឡើង​ដោយ​លោក នាង សុខុម នាយការិយាល័យ​គយ និង​រដ្ឋ​ករ ច្រក​ទ្វេរ​ភាគី​បាក់ដៃ ដោយ គាត់​បាន​សង់​សំណង់​រឹង​តាំងពី​ជើងភ្នំ​បូរី រហូត ដល់ លើ កំពូលភ្នំ ខណៈ ដែល លោក អភិបាលស្រុក​អង្គរ​បូរី បាន និយាយថា លោក​បាន​ដឹង ប៉ុន្តែ​លោក​មេ​គយ គាន់​សុំ​ត្រឹម​ធ្វើ​បន្ទប់ទឹក​ប៉ុណ្ណោះ​។​

​សម្រាប់​ករណី​នេះ លោក នួន សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តតាកែវ បាន​មានប្រសាសន៍ថា ករណី​រំលោភ​យក​ដី​ភ្នំ​បូរី លោក មិន​បាន​ដឹង​នោះ​ទេ ហើយ​លោក​ថា ភ្នំ​បូរី គឺជា សម្បត្តិ​របស់​រដ្ឋ ហើយក៏ មាន ពាក់ព័ន្ធ​នឹង ខាង​វប្បធម៌ សម្រាប់​ការស្រាវជ្រាវ​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​ផងដែរ ហើយ​ប្រសិនបើ​មាន​ការរំលោភបំពាន​មែន គឺ ខាង អាជ្ញាធរ ដែនដី​ត្រូវ តែ​មាន​វិធានការ​ចំពោះ​ការ រំលោភបំពាន​នេះ​។​
​ដោយ ឡែក លោក ជេ​ត ពិ​សុទ្ធ ប្រធាន​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ ខេត្ត តាកែវ​វិញ បាន​ថ្លែងថា ករណី​ភ្នំ​បូរី​នេះ គឺមាន ពាក់ព័ន្ធ​ជា ច្រើន​ស្ថាប័ន ដូចជា​អាជ្ញាធរ​ដែនដី ខាង​មន្ទីរ​រ៉ែ និង ថាមពល ជា ដើម​, ហើយ​កន្លងមក ក៏​ធ្លាប់ មានការ លួច​កាយ​ថ្មភ្នំ​បូរី​ដែរ ដោយ ពេលនោះ​គេ ក៏ បាន​ប្រទះឃើញ នូវ សំណល់​ពី​បុរាណ​ទៀតផង ដូច្នេះ​លោក​ស្នើឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស អាជ្ញាធរ ដែនដី​សូម​ជួយ​មាន​វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​ដីភ្នំ​បូរី​នេះ​។​

​យ៉ាងណាក៏ដោយ លោក ឌឹ​ម គឹម​សាន្ត អភិបាលស្រុក​អង្គរ​បូរី ធ្លាប់បាន​ថ្លែង​ថា ករណី​សំណង់ ភ្នំ​បូរី​នោះ គឺ​អាជ្ញាធរ​ពុំ បានផ្តល់ ជា​កម្ម​សិទ្ធ ឲ្យ ទៅ​បុគ្គល​ណាមួយ​នោះទេ ព្រោះថា ដីភ្នំ​នោះ គឺជា​របស់​រដ្ឋ​។​

​តែបើ តាម ប្រជាពលរដ្ឋ​រស់ នៅក្នុង​ស្រុក​អង្គរ​បូរី​និយាយថា អាជ្ញាធរ ស្រុក​មិន អាច ទប់ស្កាត់​ការ ទន្ទ្រាន​ដី​ភ្នំ​បូរី​ពី​សំណាក់​លោក នាង សុខុម ដែល​ជា​មេ​គយ​ច្រក​បាក់ដៃ​បាន​នោះទេ ព្រោះថា លោក​មេ​គយ​គាត់​មាន​លុយ​ខ្លាំង ហើយ​បើ​តាម​ដឹង គាត់​ក៏​ជា​មិត្តភក្តិ​របស់​ចៅហ្វាយស្រុក​ថែមទៀត​ផង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com