ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

លោកឧត្ដមសេនីយ៍ទោ ស្នងការខេត្តកណ្តាលដឹកនាំបញ្ជាផ្ទាល់ធ្វើការពន្លត់អគ្គិភ័យដែលកើតឡើងមកពីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត.

 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះដឹកនាំបញ្ជាផ្ទាល់ដឹកនាំកម្លាំង ធ្វើការពន្លត់អគ្គិភ័យដែលកើតឡើងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តកើតហេតុ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលា ១២:០០នាទី រំលងអធ្រាត្រ នៅចំណុចកើតហេតុ មុខផ្សារគគីរ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ក្រោយកើតហេតុភាគីរថយន្តរត់គេចខ្លួន។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សម្ភារខូចខាតរួមមាន៖រថយន្ត ០៣គ្រឿង,យ៉ាបផ្ទះ ប្រជាពលរដ្ឋ៦,យ៉ាប រោងផ្សាររបស់បងប្អូន អាជីវករ មួយចំនួន។

ប្រភពព័ត៌មានបន្តថា នៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២:០០នាទី មានរថយន្តសណ្ដោងទូរកុងតឺន័រ១គ្រឿង បើកបរ ដោយជនមិនស្គាល់ អត្តសញ្ញាណ ដែលបើកពីអ្នកលឿង ទៅភ្នំពេញ បើកដល់ចំណុចកើតហេតុស្រាប់តែបានបុកនឹងរថយន្តសណ្តោងទូរកុងតឺន័រ០១ទៀតឈប់ចតហូប បបរ នៅមុខផ្សារគគីរ បណ្ដាលឲ្យ រថយន្តកុងតឺន័រ ដែលចតអែបខាងនោះក្រឡាប់ទៅម្ខាង សង្កត់លើ រថយន្តតូច១គ្រឿងទៀតដែលចតនៅចញ្ចើមផ្លូវ ស្របពេលនោះស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើង តែដោយរថយន្តបង្ក កុងតឺន័រ ដែលបុកនោះមានដឹកអីវ៉ាន់ពេញក្នុងទូកុងតឺន័រ ដូចជា កំប៉ុងថ្នាំបាញ់ម៉ូស(ម៉ាក Renger) ពេញទូ ទើបបណ្ដាលឲ្យផ្ទុះ និងឆាបឆេះបង្កជា
អណ្ដាតភ្លើងយ៉ាង សន្ធោរសន្ធៅ។

ប្រភពព័ត៌មានបានបន្តទៀតថា ភ្លាមនោះដោយមានកិច្ចអន្តរាគមន៍ពីលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយបានដឹកនាំបញ្ជាកម្លាំងពន្លត់អគ្គិភ័យខេត្តនិងអធិការនគរបាលស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគមន៍ បង្ការពន្លត់អគ្គិភ័យពីនាយកដ្ឋាន និងខាងបុរីប៉េងហួត ទើបយើងអាចគ្រប់គ្រងស្ថានការណ៍បានមិនឲ្យអណ្ដាតភ្លើង ឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ពិសេសគឺ ចំណុចផ្សារគគីរតែម្ដង។

ក្នុងប្រតិបត្តិការនោះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន១១គ្រឿង: មកពី ស្នងការនគរបាលខេត្ត០៣គ្រឿងប្រើប្រាស់ទឹកអស់០៦រថយន្តមកពីបុរីប៉េងហួត០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ រថយន្ត និងរថយន្តពន្លត់អគ្គិភ័យស្រុកកៀនស្វាយ ០១រថយន្តប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ខាងនាយកដ្ឋានបង្កាពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើទឹកអស់៥រថយន្ត។ ក្នុងប្រតិបត្តការនោះកម្លាំងយើងសហការពន្លត់ចប់១០០%នៅវេលាម៉ោង៣:៥០នាទី ថ្ងៃ៤ ខែមីនា ឆ្នាំ២០២៣៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com