ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

កោះកុងពិតជាមិនធម្មតាមែន មានបុគ្គលមួយចំនួនកំពុងតែបូមខ្សាច់ ចាក់លុបនៅឆ្នេរសមុទ្រ លុបព្រៃកោងកាង បំបាត់នៅមច្ឆាជាតិ និងជីវៈចម្រុះ ដោយពុំមានការភ្ញាក់ផ្អើលដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តឡើយ

 

កោះកុងពិតជាមិនធម្មតាមែន មានបុគ្គលមួយចំនួនកំពុងតែបូមខ្សាច់ ចាក់លុបនៅឆ្នេរសមុទ្រ លុបព្រៃកោងកាង បំបាត់នៅមច្ឆាជាតិ និងជីវៈចម្រុះ ដោយពុំមានការភ្ញាក់ផ្អើលដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តឡើយ។ឬក៏មន្ត្រីទាំងនោះបានត្រូវថ្នាំសណ្ដំអស់ទៅហើយ ទីតាំងនៅឆ្នេនេសាទ ភូមិជ្រូយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង
ខេត្តកោះកុងអាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលតែងតែមានបញ្ហាមិនឈប់ឈរ មិនចំពោះថា បញ្ហាវិវាទដីធ្លី បញ្ហារំលោភបំពានច្បាប់ ការបំផ្លិចបំផ្លាញធម្មជាតិ មានការកាប់ព្រៃឈើ ការកាប់ឆ្ការព្រៃកោងកាងទន្ទ្រានយកដី យកឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបក្សពួក ។ បញ្ហាមិនចេះអស់មិនចេះហើយទាំងឡាយរាប់មិនឈ្នះនេះតែងតែបង្កឲ្យមតិសាធារណជនខ្មែរភ្ញាក់ផ្អើល និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងមានតម្លាភាពនៅក្នុងការអនុវត្តន៍ច្បាប់ជាតិ ។ ចុងក្រោយនេះ អ្វីដែលយើងចាប់អារម្មណ៍ជាពិសេស គឺការរំលោភយកចំណីសមុទ្រ និងព្រៃកោងកាង ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានអ្នកមានលុយកាក់ និងអំណាចម្នាក់ បូមខ្សាច់រំលោភចូលចំណីសមុទ្រនិងព្រៃកោងការ នៅត្រង់ចំណុចភូមិឃុំខាងលើ ។ រំលោភចូលចំណីសមុទ្រ ក្លាយទៅជាទ្រង់ទ្រាយធំ នេះបើពិនិត្យមើលទៅតាមទំហំ និងល្បឿននៃការងារដែលកំពុងតែសកម្មនាបច្ចុប្បន្នកាលនេះ ។ គេអាចសន្និដ្ឋានថាជាគម្រោងលំនៅឋានមាត់សមុទ្រ និងដីឯកជនសម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ។  ក្រុមការងាររបស់សារពត៌មានយើង បានព្យាយាមស្វែងរកឈ្មោះម្ចាស់ដីដើម្បីចង់ទទួលបានអំពីទិសដៅនៃគម្រោងដ៏ធំនេះផង ព្រមទាំងលក្ខណ:គតិយុត្តដែលក្រសួងរៀបចំដែនដីផ្តល់ការអនុញ្ញាតឲ្យបូមខ្សាច់លុបព្រៃកោងកាង លុបដៃសមុទ្រ ប៉ុន្តែយើងមិនទទួលបានចម្លើយសមស្របឡើយ ។


សូមអនុញ្ញាតជម្រាបជូនប្រិយមិត្តអ្នកតាមដានសារព័ត៌មានយើង បើយោងតាមខ្លឹមសារ និងស្មារតីនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ៖ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១២  ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ការកាន់កាប់ជាកម្មសិទ្ធិឯកជន និងសំណង់រឹងមាំដូចជម្រាបជូនមកពីខាងលើមិនអាចត្រូវបានអនុញ្ញាតឡើយ ។
ករណីនេះមិនអាចព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់បានឡើយ ពីព្រោះថា គឺជាការរំលោភបំពានទៅលើសារាចរណែនាំរបស់រាជរដ្ឋាភិបាលទាំងស្រុង ព្រមជាមួយគ្នានោះដែរ គឺភាពអសកម្មរបស់មន្ត្រីចំពោះកិច្ចមូលដ្ឋាន មានអភិបាលនៃគណ:អភិបាលក្រុង អភិបាលនៃគណ:អភិបាលខេត្តកោះកុង ប្រធានមន្ទីររៀបចំដែនដី ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរទេសចរណ៍ ។ល។និង។ល។ ដែលមិនមានប្រតិកម្មចំពោះការដ្ឋានមួយដែលចាប់ផ្តើមតាំងតែពីច្រើនខែឆ្នាំមកហើយ ។
យើងសង្ឃឹមថា ពត៌មានដែលយើងលាតត្រដាងនេះមានសារ:សំខាន់ចំពោះប្រិយមិត្តអ្នកតាមដានសារព័ត៌មានយើង ហើយយើងនឹងផ្សាយបន្តជូនលម្អិតអំពីករណីខាងលើនេះនៅពេលឆាប់ៗ ខាងមុខនេះ ។និងមានតទៅទៀត។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com