ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ពលរដ្ឋរងចំាមើល លោក វុឌ្ឍ ផូសារវន្ត ទើបចូលកាន់តំណែងជាអធិការខណ្ឌបឹងកេងកង មានសម្ថភាពបង្រ្កាប ទីតាំងបនល្បែងស៊ីសងណេត​«​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​»​កំពុងបើក​លេង​យ៉ាង​រំភើយ នៅតាម​បណ្តោយ​វិថី​ព្រះរោត្ត​ម ក្នុងសង្កាត់បឹងកេងកង២ បែរជា​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង រក្សា​ភាព​ស្ងៀមស្ងាត់…

 

ពលរដ្ឋរងចំាមើល លោក វុឌ្ឍ ផូសារវន្ត ទើបចូលកាន់តំណែងជាអធិការខណ្ឌបឹងកេងកង មានសម្ថភាពបង្រ្កាប ទីតាំងបនល្បែងស៊ីសងណេត​«​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​»​កំពុងបើក​លេង​យ៉ាង​រំភើយ នៅតាម​បណ្តោយ​វិថី​ព្រះរោត្ត​ម ក្នុងសង្កាត់បឹងកេងកង២ បែរជា​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង រក្សា​ភាព​ស្ងៀមស្ងាត់…

ភ្នំពេញ​៖ ល្បែងស៊ីសង​កំពុងតែ​បើក​លេង​យ៉ាង​អាណាធិបតេយ្យ នៅតាម​បណ្តោយ​ផ្លូវ​នរោត្តម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កំពុងតែ​ផ្គើន​នឹង​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។
សេចក្តីរាយការណ៍របស់សហការីយើង
ថ្ងៃទី២៥ ខែ​មករា ២០២៣ នេះ​ថា​÷ មាន​ល្បែង​ស៊ីសងណេត​{​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​}​កំពុងតែ​បើក​លេង​យ៉ាង​អាណាធិបតេយ្យ​នៅតាម​បណ្តោយ​វិថី​ព្រះ​នរោត្តម ត្រង់​ចំណុច​ស្តុប​ពេទ្យ​ចិន ខាងត្បូង​វិទ្យាល័យ​ព្រះ​យុគន្ធរ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ល្បែង​នេះ​តើ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​បឹង​កេងកង មាន​ចំណាត់ការ​យ៉ាង​ណា​ដែ​.? ឬ​ក៏​ទុក​បណ្តែតបណ្ដោយ​ឲ្យ​ពលរ​ដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​រង​គ្រោះ​និង​ក្តៅក្រហាយ​ដោយ​ល្បែង​ទាំងនេះ។​

​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​កំពុង​មាន​មន្ទិល​យ៉ាងខ្លាំង​ចំពោះ​លោក វុ​ឌ្ឍ ផូសារ​វន្ត អធិការ​ខណ្ឌ​បឹង​កេងកង ខណៈ​ល្បែងស៊ីសង​បើក​លេង​ច្បាស់​ក្រ​ឡែក​បែរជា​មិន​មាន​សមត្ថភាព​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចុះបង្ក្រាប​ចុះ​ឱ្យ​ពលរដ្ឋ​ទៅ​រំពឹង​អ្វី​ទៀត​បើ​ល្បែងស៊ីសង​ក្នុង​ដែន​របស់​ខ្លួន​បង្ក្រាប​មិន​បាន​ផង​។​

​សូមជម្រាបថា​? កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់ឧ្យ​ខាងតែបាន​។

សម្តេច​តេជោ​ហ៊ុនសែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

​ពលរដ្ឋ និង​អ្នកសារព័ត៌មាន​ចាំ​មើល​ថា តើ​ទីតាំង​ល្បែង​ស៊ីសងណេត​{​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​} នេះ​នឹង​ទៅជា​យ៉ាងណា ហើយ​តើ​មន្ត្រី​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប្រឆាំង​និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ពិសេស​តើ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​បឹង​កេងកង និង លោក វុ​ឌ្ឍ ផូសារ​វ​ន្ត័ អធិការ​ខណ្ឌ​បឹង​កេងកង ហ៊ាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​មួយ​នេះ​ដែរ​ឬទេ​?

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com