ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន១០០គ្រួសារ នៅក្នុងស្រុកដំណាក់ចង្អើរ​ ខេត្តកែប

ខេត្តកែប៖  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន១០០គ្រួសារ នារសៀលថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២១នេះ នៅក្នុងស្រុកដំណាក់ចង្អើរ​ ខេត្តកែប។

ពិធីផ្តល់អំណោយនេះធ្វើឡើងនៅ សាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប ឯកឧត្ដម​ លោកជំទាវ​ ប្រតិភូ​អមដំណើរ​ឯកឧត្ដម​ទេស រដ្ឋមន្រ្តី​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលស្រុកដំណាក់ចង្អើរ មន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុកដំណាក់ចង្អើរ​ និងអាជ្ញាធរ​មូលដ្ឋាន​ផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល​ សម្ដេច​ តែងតែគិតគូរដល់សុខទុក្ខ​ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលដែលបងប្អូនទាំងអស់កំពុងជួបនូវវិបត្តិសេដ្ឋកិច្ចគ្រួសារ ដោយសារបញ្ហាជំងឺកូវីដ-១៩ សម្តេច តែងតែបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាក់ស្តែង ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ​ប្រមាណ១០០គ្រួសារ​ ក្នុងស្រុកដំណាក់ចង្អើរ ដែលកំពុងជួបការលំបាកពិតប្រាកដ ដែលសុទ្ធសឹងស្ថិតក្នុងគ្រួសារក្រីក្រកម្រិត១ បានទទួលអំណោយ ជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជា អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​។

ឯកឧត្តម​ បានបន្ថែមថា​ ទោះយ៉ាងណា អំណោយនេះពុំទាន់គ្រប់គ្រាន់តាមតម្រូវការ នៅឡើយ ត្រឹមអាចសម្រួលដល់ការលំបាករបស់បងប្អូនមួយគ្រាតែប៉ុណ្ណោះ ដូច្នេះសូមឲ្យបងប្អូនខិតខំ ប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ ជាមួយគ្នានេះយើងនឹងខិតខំរួមគ្នាបន្តទៀត ដើម្បីជួយដល់បងប្អូន ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាកស្លាប់ដោយអត់ឃ្លានឡើយ ។ ឯកឧត្តមក៏បានក្រើនរំលឹកឲ្យបងប្អូនទាំងអស់បន្តអនុវត្តវិធានការសុខាភិបាល វិធានការបីកុំ​ បីការពារ របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដើម្បីបង្កាខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ និងសូមទៅទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ឲ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ក២៥គីឡូ,​ មី១កេស , ត្រីខ១យួរ , ទឹកស៊ីអ៊ីវ ១យួរ,​ ទឹកត្រី១យួរ , ថ្នាំពេទ្យព្យាបាលបឋម៥មុខ,​ ម៉ាស់១ប្រអប់ ,​ អាល់កុល១ដប , តែខ្ញីទឹកឃ្មុំ១ប្រអប់,​ សាប៊ូដុះខ្លួន១ដប,​ សាប៊ូកក់សក់១ដប និងថវិកា៤ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com